Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានអាមេរិក កុំផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់ ឲ្យសោះ, ក្រុងប៉េកាំងនឹងឆ្លើយតប បើបរទេស លូកដៃ

បានផុស

នៅ

សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់។ នេះបើតាមការព្រមានពីស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន។

ស្ថានទូតបានបន្ថែមថា ទីក្រុងប៉េកាំងសូមរក្សាសិទ្ធិក្នុងការឆ្លើយតប ក្នុងករណីមានការជ្រៀតជ្រែកពីបរទេសចំពោះស្ថានភាពនៅលើកោះនេះ។

This image has an empty alt attribute; its file name is taiwan-tanks-1083427486-1024x538.jpg

ទីក្រុងប៉េកាំងបានចាត់ទុកទីក្រុងតៃប៉ិ ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន និងជាខេត្តបំបែកខ្លួន ដែលនៅថ្ងៃណាមួយនឹងត្រូវបង្រួបបង្រួមជាមួយដីគោក។

អ្នកនាំពាក្យស្ថានទូតលោក Liu Pengyu បាននិយាយថា “សហរដ្ឋអាមេរិក ត្រូវតែគោរពតាមគោលការណ៍ចិនតែមួយ” និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី, បញ្ឈប់ទំនាក់ទំនងផ្លូវការ និងកិច្ចសហប្រតិបត្តិការយោធាជាមួយតៃវ៉ាន់, បញ្ឈប់ការលក់អាវុធដល់កោះនេះ និងចាត់វិធានការជាក់ស្តែងដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន កុំ​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់”។

This image has an empty alt attribute; its file name is E-KSXtcWYAE7Aj2.jpg
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនលោក Liu Pengyu

អ្នកនាំពាក្យដដែលនិយាយថា ទីក្រុងប៉េកាំង រក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការជ្រៀតជ្រែកដោយកងកម្លាំងបរទេស និងក្រុមបំបែកខ្លួន នៅក្នុងដំណើរការនៃការបង្រួបបង្រួមឡើងវិញរបស់កោះនេះ ជាមួយដីគោក។

ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យស្ថានទូតបានច្រានចោលការប៉ុនប៉ង ប្រៀបធៀបគ្នារវាងស្ថានការណ៍នៅអ៊ុយក្រែន និងបញ្ហាតៃវ៉ាន់។

This image has an empty alt attribute; its file name is pENGA-1024x576.webp

លោក Liu និយាយថា “សហរដ្ឋអាមេរិក និងតៃវ៉ាន់បានឃុបឃិតគ្នា ហើយមនុស្សមួយចំនួនមានចេតនាទាញការប្រៀបធៀបគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន បើទោះបីជាការពិត នេះគឺជាករណីផ្សេងគ្នាជាមូលដ្ឋានពីរក៏ដោយ”។

លោក Liu កត់សម្គាល់ថា រលកនៃភាពតានតឹងថ្មីមួយ បានលេចឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលកើតចេញពីការប៉ុនប៉ងដោយអាជ្ញាធរតៃវ៉ាន់ ក្នុងការទទួលបានជំនួយពីសហរដ្ឋអាមេរិក និងនៅក្នុងការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រើប្រាស់កោះនេះ ទប់ទល់ជាមួយចិន។

This image has an empty alt attribute; its file name is ee53a7fa-c41f-4839-801b-79aaf307ac87-1024x576.jpg

គួរបញ្ជាក់ថា ថ្វីបើមិនមានទំនាក់ទំនងផ្លូវការក៏ដោយ ប៉ុន្តែតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ដើម្បីទិញសព្វាវុធ យន្តហោះគ្មានមនុស្សបើកយោធា យន្តហោះចម្បាំង និងឧបករណ៍យោធាក្នុងទំហំទឹកប្រាក់១៧ពាន់លានដុល្លារ។

រដ្ឋាភិបាលក្រុងប៉េកាំងបានជំទាស់យ៉ាងដាច់អហង្ការចំពោះកិច្ចសន្យានេះ ហើយបានជំរុញម្តងហើយម្តងទៀតឲ្យទីក្រុងវ៉ាស៊ីនតោន ចៀសវាងការបង្កហេតុជុំវិញកោះតៃវ៉ាន់ និងប្រកាន់ខ្ជាប់នូវ គោលការណ៍ចិនតែមួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ចិន អំពាវនាវឲ្យមានការចរចាដើម្បី បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣០ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម