ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុប ២ នេះបង្ហាញគោលដៅធំៗ ពេលចូលជាសមាជិក ណាតូ
ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានជំរុញឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលរួមជាមួយអង្គការណាតូ ។
លោក Sauli Niinisto បានបញ្ជាក់ថា អ្វីដែលសំខាន់នោះការចូលជាសមាជិកភាពរបស់ពួកគេនៅក្នុងប្លុកនេះនឹងធ្វើឲ្យអឺរ៉ុបខាងជើងមានស្ថិរភាព និងរឹងមាំជាងមុនផងដែរ ។
លោក Niinisto បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Ilta-Sanomat ថា “ជាការពិតណាស់ ស្ថានភាពសន្តិសុខបានផ្លាស់ប្តូរ ។ ការផ្លាស់ប្តូរទី ១ គឺ រុស្ស៊ីព្យាយាមកំណត់អធិបតេយ្យភាពនៃប្រទេសដទៃ និងបង្កើតនូវឥទ្ធិពល ។
ទី ២ គឺរុស្ស៊ីបានប្រើប្រាស់កម្លាំងយោធាយ៉ាងឃោរឃៅមិនគួរឲ្យជឿ ហើយនៅពេលដែលប្រទេសជិតខាងប្រព្រឹត្តតាមវិធីនេះ ពិតណាស់ការខាតបង់នឹងចៀសមិនរួចចំពោះរឿងនេះ ដូច្នេះប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចូលរួមជាមួយណាតូនោះនឹងបង្កើតឲ្យមានស្ថិរភាព និងរឹងមាំនៅអឺរ៉ុបខាងជើង” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា សង្គ្រាមអ៊ុយក្រែននឹងចប់ បើអាមេរិក និងណាតូ ធ្វើរឿងទាំងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ