ព័ត៌មានអន្ដរជាតិ
យន្តហោះយោធា រុស្ស៊ី រំលោភដែនអាកាសប្រទេសអឺរ៉ុបកំពុងពិចារណាចូល ណាតូ
មន្ត្រីការពារជាតិស៊ុយអែតបាននិយាយថា យន្តហោះឈ្លបយកការណ៍រុស្ស៊ីមួយគ្រឿងបានបំពានដែនអាកាសរបស់ប្រទេសស៊ុយអែតមួយភ្លេត ។

ទន្ទឹមនោះវាកើតឡើង ស្របពេលដែលប្រទេសនៅឧបទ្វីប Scandinavian មួយនេះកំពុងពិចារណាសម្រាប់ការចូលជាសមាជិកភាពរបស់អង្គការណាតូ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។
ក្រសួងការពារជាតិស៊ុយអែតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា “យន្តហោះធុន AN-30 របស់រុស្ស៊ីបានបំពានដែនអាកាសស៊ុយអែតកាលពីល្ងាចថ្ងៃសុក្រ ហើយក្រុមការពារជាតិស៊ុយអែតក៏បានតាមដានឧប្បត្តិហេតុ និងថតរូបយន្តហោះនោះផងដែរ” ។

ក្រសួងបាននិយាយថា យន្តហោះនេះកំពុងហោះហើរនៅភាគខាងកើតនៃកោះ Bornholm ប្រទេសដាណឺម៉ាកនៅតំបន់បាល់ទិក មុនពេលវាធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីស៊ុយអែត ។
ទន្ទឹមនោះទូរទស្សន៍សាធារណៈ SVT បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិ Peter Hultqvist ថា “វាមិនអាចទទួលយកបានទាំងស្រុងក្នុងការរំលោភលើដែនអាកាសស៊ុយអែតពីសំណាក់ប្រទេសរុស្ស៊ីនោះទេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ប្រទេសអឺរ៉ុប ២ នេះបង្ហាញគោលដៅធំៗ ពេលចូលជាសមាជិក ណាតូ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?