Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី នឹងទូទាត់ប្រាក់ឲ្យអតីតយុទ្ធជនសម័យសង្គ្រាមលោកលើកទី ២ ដែលរស់នៅផ្នែកខ្លះរបស់អ៊ុយក្រែន

បានផុស

នៅ

រុស្ស៊ីនឹងចេញការទូទាត់ដល់អតីតយុទ្ធជនសង្គ្រាមលោកលើកទី ២ ដែលរស់នៅក្នុងតំបន់ Donetsk និង Luhansk ភាគខាងកើតអ៊ុយក្រែន ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធដែលគាំទ្ររុស្ស៊ី ក៏ដូចជាតំបន់ផ្សេងទៀតដែលរុស្ស៊ីអះអាងថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យប្រធានាធិបតីនិយាយថា លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ពីការទូទាត់ប្រាក់ចំនួន ១០,០០០ រូបិ៍ល ឬប្រហែល ១៣០ ដុល្លារក្នុងម្នាក់ ។

ការិយាល័យនិយាយថា ការបង់ប្រាក់នេះគឺដើម្បីប្រារព្ធខួបលើកទី ៧៧ នៃទិវាជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២ នៅថ្ងៃទី ៩ ខែឧសភា ។

ជាក់ស្តែងរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ពួកគេនៅក្នុងផ្នែកភាគខាងកើតនៃអ៊ុយក្រែនក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ហាញការគ្រប់គ្រងទាំងស្រុងនៅក្នុងតំបន់ទាំងនោះ មុនទិវាជ័យជម្នះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ យន្តហោះយោធា រុស្ស៊ី រំលោភដែនអាកាសប្រទេសអឺរ៉ុបកំពុងពិចារណាចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម