ព័ត៌មានអន្ដរជាតិ
អនាគតទ្វីប អឺរ៉ុប ទាំងមូលពឹងលើសង្គ្រាមនៅ អ៊ុយក្រែន
លោក Nicu Popescu រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ុលដាវីបាននិយាយថា អនាគតរបស់អឺរ៉ុបស្ថិតនៅលើរបៀបដែលសង្រ្គាមនៅអ៊ុយក្រែនបញ្ចប់ ។

លោក Popescu បានប្រាប់ទូរទស្សន៍ Sky News របស់អង់គ្លេសថា “អនាគតនៃទ្វីបអឺរ៉ុបទាំងមូលពឹងផ្អែកលើសមត្ថភាពរបស់អ៊ុយក្រែនក្នុងការរក្សាប្រព័ន្ធនយោបាយ ប្រទេសរបស់ខ្លួន និងភាពធន់របស់ប្រទេសជាដើម” ។
ប្រទេសម៉ុលដាវីបាននឹងកំពុងឃ្លាំមើលជម្លោះនៅអ៊ុយក្រែនយ៉ាងដិតដល់ ជាពិសេសបន្ទាប់ពីមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយថា កងកម្លាំងរុស្ស៊ីមានបំណងគ្រប់គ្រងភាគខាងត្បូងអ៊ុយក្រែនទាំងស្រុង ជាពិសេសការបើកច្រករបៀងទៅកាន់តំបន់ផ្តាច់ខ្លួន Transnistria ដែលរុស្ស៊ីមានកងទ័ពឈរជើងនៅទីនោះ ។

គួរបញ្ជាក់ថា Transnistria ដែលជាតំបន់មានប្រជាជនប្រហែល ៤៧០,០០០ រវាងម៉ុលដាវី និងអ៊ុយក្រែន បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមបំបែកខ្លួន ចាប់តាំងពីសង្រ្គាមឆ្នាំ ១៩៩២ ជាមួយម៉ុលដាវី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី នឹងទូទាត់ប្រាក់ឲ្យអតីតយុទ្ធជនសម័យសង្គ្រាមលោកលើកទី ២ ដែលរស់នៅផ្នែកខ្លះរបស់អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ