Connect with us

ព័ត៌មានអន្ដរជាតិ

រោងចក្រមួយធ្វើគ្រឿងទេសពីអាចម៍លានិងអាស៊ីដនៅប្រទេស ឥណ្ឌា

បានផុស

នៅ

ប៉ូលិសបានវាយឆ្មក់រោងចក្រមួយបន្ទាប់ពីទទួលបានព័ត៌មានថា រោងចក្រនេះមានផលិតគ្រឿងទេសធ្វើពីអាចម៍លានិងអាស៊ីដនៅក្នុងទីក្រុង Agra ប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទ មន្រ្តីប៉ូលិសបានរកឃើញម្សៅម្ទេសក្រហមក្លែងក្លាយ ម្សៅល្ង រមៀតនិងគ្រឿងបុកដែលមានស្លាកយីហោក្នុងតំបន់។

យោងតាមចៅក្រម Prem Prakash Meena របស់ទីក្រុងនេះបានឲ្យដឹងថា អាជ្ញាធររឹបអូសបានសារធាតុជាង៣០០គីឡូក្រាមដែលរួមមានដូចជាអាចម៍លា ស្មៅស្ងួត ល័ក្តនិងទឹកអាស៊ីដទាំងធុងៗ។

ប៉ូលិសក៏បានចាប់ខ្លួនម្ចាស់រោងចក្រឈ្មោះ Anoop Varshney ផងដែរហើយសំណាកប្រហែល២៧ត្រូវបានបញ្ជូនទៅធ្វើការស៊ើបអង្កេត។

លោក Meena បាននិយាយថា របាយការណ៍ព័ត៌មានដំបូងនឹងត្រូវចុះបញ្ជីក្រោមច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារនិងស្តង់ដារឆ្នាំ២០០៦បន្ទាប់ពីទទួលបានរបាយការណ៍មន្ទីរពិសោធន៍។

បច្ចុប្បន្ន លោក Varshney កំពុងស្ថិតក្នុងការឃុំឃាំងរបស់តុលាការដើម្បីការពារកុំឲ្យមានការប្រព្រឹត្តបទល្មើស។

ថ្លែងទៅកាន់កាសែត Times of India លោក Meena បានបង្ហាញថា លោក Varshney មិនមានអាជ្ញាប័ណ្ណក្នុងការបើកដំណើរការរោងចក្រគ្រឿងទេសនៅទីតាំងនោះទេ។

ការស៊ើបអង្កេតក៏កំពុងត្រូវបានធ្វើឡើងផងដែរដើម្បីពិនិត្យមើលថាតើគ្រឿងទេសទាំងនេះត្រូវបានលក់ទៅឲ្យហាងផ្សេងទៀតនៅក្នុងទីក្រុងដែរឬក៏អត់។

វាក៏នឹងត្រូវបានវាយតម្លៃផងដែរថាតើគ្រឿងទេសទាំងនេះត្រូវបានគេលក់តាំងពីពេលណាហើយថាតើវាបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរសម្រាប់អ្នកដែលបានប្រើប្រាស់វាដែរឬក៏អត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម