ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សុំឲ្យ ចិន ជួយប្រាប់ រុស្ស៊ី ផ្ដួចផ្ដើមបទឈប់បាញ់នៅប្រទេសខ្លួន
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា ទីក្រុងកៀវកំពុងសិក្សាពីលទ្ធភាពសុំការទទួលបានការធានាសន្តិសុខពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) រួមទាំងប្រទេសចិនផងដែរ ។

លោក Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន Xinhua ថា អនុស្សរណៈនៃការធានាសន្តិសុខនៅទីក្រុង Budapest បានបរាជ័យក្នុងការធានាសន្តិសុខពិតប្រាកដដល់អ៊ុយក្រែន ។ ទន្ទឹមនោះលោក Kuleba បានបញ្ជាក់ថា សន្តិសុខនៅអឺរ៉ុបនឹងប្រសើរឡើង នៅពេលដែលរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះបានប្រាប់ Xinhua ថា ឥឡូវនេះទីក្រុងកៀវកំពុងស្វែងរកលទ្ធភាពនៃការទទួលបានការធានាសន្តិសុខពីសមាជិកអចិន្ត្រៃយ៍របស់ UNSC និងប្រទេសមហាអំណាចផ្សេងទៀត រួមទាំងប្រទេសចិនផងដែរ ហើយកំពុងផ្តល់ជូនទីក្រុងប៉េកាំងឲ្យក្លាយជាអ្នកធានាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន ហើយវាជាសញ្ញានៃការគោរព និងការជឿទុកចិត្តរបស់យើងចំពោះប្រទេសចិន ។

លោកបានបន្ថែមថា ទីក្រុងកៀវសង្ឃឹមថា ទីក្រុងប៉េកាំងនឹងអំពាវនាវឲ្យរុស្ស៊ីផ្តួចផ្តើមបទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីចៀសវាងស្ថានការណ៍កាន់តែខ្លាំងឡើង និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ជាដើម ។
ជាចុងក្រោយលោក Kuleba ក៏បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានបញ្ចេញសំឡេងគាំទ្រចំពោះអធិបតេយ្យភាពអ៊ុយក្រែន និងសម្រាប់ការត្រៀមខ្លួនក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងការទូតក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ហើយរដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះក៏បានស្នើឲ្យប្រទេសចិនបន្តជួយវិបត្តិមនុស្សធម៌របស់ខ្លួនថែមទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ប្រើត្រីដូហ្វីនជួយការពារមូលដ្ឋានទ័ពជើងទឹកពីការវាយប្រហាររបស់ អ៊ុយក្រែន នៅសមុទ្រខ្មៅ

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?