Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បន្តបាញ់ផ្លោងលើរោងចក្រដែក Azovstal ភ្លាមៗបន្ទាប់ពីការជម្លៀសជនស៊ីវិល ត្រូវបញ្ឈប់

បានផុស

នៅ

មេបញ្ជាការកងពលតូចឆ្មាំជាតិអ៊ុយក្រែន លោក Denys Shlega បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ការបាញ់ផ្លោងបានបន្តនៅរោងចក្រដែក Azovstal ភ្លាមៗនៅពេលដែលក្រុមជួយសង្គ្រោះ បញ្ឈប់ការជម្លៀសជនស៊ីវិល។

This image has an empty alt attribute; its file name is 4LSFHLP_033_8181009_626e8c1f1430b_jpg-1024x640.jpg

យោងតាមលោក Shlega, ការជម្លៀសយ៉ាងហោចណាស់មួយជុំទៀត គឺត្រូវការជាចាំបាច់ ដើម្បីជួយជនស៊ីវិលចេញពីរោងចក្រនេះ។

លោកនិយាយថា កុមារតូចៗរាប់សិបនាក់នៅតែស្ថិតក្នុងលេណដ្ឋានខាងក្រោមរោងចក្រដែកនេះ ក៏ដូចជាជនស៊ីវិលរាប់រយនាក់ ទាហានជិត៥០០នាក់ដែលរងរបួស និងសាកសពជាច្រើននាក់ទៀតផងដែរ។

This image has an empty alt attribute; its file name is ukraine-crisis-mariupol-azovstal-russia.webp

ការបាញ់ផ្លោងនេះកើតឡើង បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីនិយាយថា ជនស៊ីវិលចំនួន ៨០ នាក់ ត្រូវបានជម្លៀសចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol។ យ៉ាងណាក្តី ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានដាក់តួលេខអ្នកជម្លៀសប្រហែល ១០០ នាក់។

ក្រសួងត្រូវបានដកស្រង់សម្តីថា អ្នកជម្លៀសទាំងនោះដែលចង់ទៅតំបន់គ្រប់គ្រងដោយអ៊ុយក្រែន គឺត្រូវបានប្រគល់ទៅឲ្យតំណាងអង្គការសហប្រជាជាតិ និងគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ីប្រាប់ថា ប្រជាជនម៉ុលដាវី គួរតែព្រួយបារម្ភអំពីអនាគតរបស់ពួកគេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៧ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម