ព័ត៌មានអន្ដរជាតិ
ការតវ៉ារាប់រយកន្លែងផ្ទុះហិង្សានៅបារាំងក្នុងពេល«ទិវាពលកម្មអន្តរជាតិ»
ប៉ូលិសបាបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សតវ៉ានៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី១ ខែឧសភា ដែលជា«ទិវាពលកម្មអន្តរជាតិ»ប្រឆាំងនឹងគោលនយោបាយរបស់លោកប្រធានាធិបតី Emmanuel Macron ដែលទើបជាប់ឆ្នោតជាថ្មី។

មនុស្សរាប់ម៉ឺននាក់បានចូលរួមពិធីដង្ហែរក្បួន«ទិវាពលកម្មអន្តរជាតិ»ទូទាំងប្រទេសបារាំងដើម្បីអំពាវនាវឲ្យដំឡើងប្រាក់ខែ និងស្នើឲ្យលោកប្រធានាធិបតី Macron ទម្លាក់ផែនការរបស់លោកក្នុងការដំឡើងអាយុចូលនិវត្តន៍។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerald Darmanin បាននិយាយនៅលើ Twitter ថា ការតវ៉ាភាគច្រើនបំផុតប្រកបដោយសន្តិវិធី ប៉ុន្តែក៏កើតមានហិង្សានៅទីក្រុងផងដែរដែលប៉ូលិសចាប់ខ្លួនមនុស្ស៥៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ដែលបានវ៉ៃអ្នកពន្លត់អគ្គីភ័យដែលកំពុងព្យាយាមពន្លត់ភ្លើថ។ លោកបានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាបានធ្វើឲ្យប៉ូលិស៨នាក់របួស។
ការប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងប៉ូលិសបានកើតមានឡើងនៅពេលការដើរក្បួនបានចាប់ផ្តើមនៅជិតទីលាន La Republique ហើយនៅពេលក្បួនបានទៅដល់ទីលាន La Nation ភាគខាងកើតទីក្រុងបារីស។
ក្រុមអនាធិបតេយ្យ “Black Bloc” បានវាយប្រហារលើភោជនីយដ្ឋានរបស់ McDonald មួយកន្លែងនៅតំបន់ Place Leon Blum ហើយបន្ទាប់មកបានវាយប្រហារអគារ និងទីតាំងជាច្រើនដែលបានធ្វើឲ្យខូចខាតបង្អួច ទ្វារ និងសម្ភារផ្សេងៗជាដើម។ ដោយមើលឃើញហិង្សាបានកើតមានឡើង ប៉ូលិសក៏បានឆ្លើយតបវិញតាមរយៈការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា មានការជួបជុំដើម្បីធ្វើការតវ៉ា និងដង្ហែរក្បួនប្រហែលជា២៥០កន្លែងនៅទីក្រុងបារីស និងទីក្រុងផ្សេងៗទៀតដូចជា Lille, Nantes, Toulouse និង Marseille ជាដើម។ បាតុករប្រហែលជា១០ម៉ឺននាក់បានចេញតវ៉ាទូទាំងប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ