ព័ត៌មានអន្ដរជាតិ
ការផ្ទុះ អង្រួនប្រទេសជិតខាងអ៊ុយក្រែន គេបារម្ភថា នោះអាចជាគោលដៅបន្ទាប់របស់ រុស្ស៊ី
រុស្ស៊ី កាលពីម្សិលមិញបានបង្កការភ័យខ្លាចថា ប្រទេស ម៉ុលដាវី អាចនឹងជាគោលដៅបន្ទាប់ របស់លោក ពូទីន ក្រោយពេលការផ្ទុះ បានអង្រួនប្រទេសដ៏តូចនេះ។
នៅពេលត្រូវបានសួរអំពីហានិភ័យនៃសង្គ្រាម ហៀរចូលទៅក្នុងប្រទេសជិតខាងរបស់អ៊ុយក្រែនបន្ទាប់ពីការផ្ទុះបានវាយប្រហារតំបន់ Transnistria របស់ម៉ុលដាវី, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់ទូរទស្សន៍អារ៉ាប៊ីសាអូឌីតថា “ប្រជាជនម៉ុលដាវី គួរតែព្រួយបារម្ភអំពីអនាគតរបស់ពួកគេ ព្រោះគេកំពុងត្រូវបានទាញចូលទៅក្នុងណាតូ”។
Transnistria គឺជាតំបន់បំបែកខ្លួននៅភាគខាងកើតប្រទេសម៉ុលដាវី និងជាកន្លែងដែលជនជាតិអ៊ុយក្រែន និងរុស្សីមានចំនួនច្រើនជាងជនជាតិ ម៉ុលដាវី។
ភាពតានតឹងបានកើតឡើង នៅពេលរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានព្យាករណ៍ថា លោក ពូទីន អាចប្រើប្រាស់ទិវាជ័យជម្នះរបស់រុស្ស៊ី ដើម្បីប្រកាសបង្កើនការវាយលុកអ៊ុយក្រែន ហើយប្រហែលជាបើកប្រតិបត្តិការថ្មី។
លោក Wallace និយាយថា ប្រធានាធិបតីរុស្សី អាចនឹងប្រកាសសង្រ្គាមលើពួកណាស៊ី ពិភពលោក នៅឯក្បួនដង្ហែថ្ងៃទី៩ខែឧសភា ដែលជាថ្ងៃទីក្រុងមូស្គូ អបអរជ័យជម្នះរបស់សហភាពសូវៀតលើ ហ៊ីត្លែរ។
លោក Wallace បានប្រាប់វិទ្យុ LBC ថា “ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ គាត់ប្រហែលជានឹងប្រកាសនៅទិវាជ័យជម្នះថា ឥឡូវនេះយើងកំពុងធ្វើសង្រ្គាមជាមួយ ពួកណាស៊ីរបស់ពិភពលោកហើយយើងត្រូវការប្រមូលផ្តុំប្រជាជនរុស្ស៊ីយ៉ាងច្រើន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ Angelina Jolie ជួបរឿងភ័យ សភ្នែក នៅ អ៊ុយក្រែន (មានវីដេអូ)
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ