ព័ត៌មានអន្ដរជាតិ
ជំទាវទីមួយ អាមេរិក នឹងធ្វើដំណើរទៅកាន់ប្រទេសណាតូចំនួន ២ ដើម្បីគាំទ្រជនភៀសខ្លួន អ៊ុយក្រែន
សេតវិមានបានរាយការណ៍ថា ជំទាវទីមួយរបស់សហរដ្ឋអាមេរិកគឺលោកស្រី Jill Biden នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរូម៉ានី និងស្លូវ៉ាគីក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញការគាំទ្រដល់ជនភៀសខ្លួនអ៊ុយក្រែន ជួបជាមួយបុគ្គលិកយោធាសហរដ្ឋអាមេរិកដែលត្រូវបានដាក់ពង្រាយនៅក្រៅប្រទេស និងរៀបចំកិច្ចប្រជុំផ្លូវការ ។

CNN បានរាយការណ៍ថា ជំទាវទីមួយនឹងចាកចេញទៅកាន់ប្រទេសរូម៉ានីនៅថ្ងៃទី ៥ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Mihail Kogalniceanu បន្ទាប់មកទៅកាន់ទីក្រុង Bucharest នៅថ្ងៃទី ៧ ខែឧសភា ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាលរបស់ប្រទេស និងបុគ្គលិកមនុស្សធម៌របស់រ៉ូម៉ានី ។
របាយការណ៍បានបន្ថែមថា ក្រោយមកលោកស្រី Jill Biden នឹងធ្វើដំណើរទៅទីក្រុង Bratislava នៅថ្ងៃទី ៧ ខែឧសភា ដើម្បីជួបជាមួយបុគ្គលិកស្ថានទូតអាមេរិក មុនពេលចាកចេញទៅកាន់ទីក្រុង Kosice និង Vysne Nemecke នៅភាគខាងកើតរបស់ប្រទេសស្លូវ៉ាគី ពោលជាកន្លែងដែលជំទាវទីមួយនឹងបង្ហាញការគាំទ្រដល់ជនភៀសខ្លួនអ៊ុយក្រែន ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ចំណែកនៅថ្ងៃទី ៩ ខែឧសភា ស្ត្រីទីមួយនឹងជួបជាមួយមន្ត្រីស្លូវ៉ាគី មុនពេលលោកស្រីត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះជនភៀសខ្លួនជាង ៥.៥ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រទេសក្បែរខាងកម្ពុជាផ្ដល់ជំនួយមនុស្សធម៌ ៥០ ម៉ឺនដុល្លារដល់ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី