ព័ត៌មានអន្ដរជាតិ
ប្រពៃណីចម្លែក៖ ឪពុកម្តាយដោះដូរកូនស្រីជាមួយសត្វគោ
រឿងហេតុកាន់តែច្រើនឡើងៗដែលឪពុកម្តាយដោះដូរកូនស្រីរបស់ពួកគេជាមួយសត្វគោបានជំរុញឲ្យមានការបង្ខំរៀបអាពាហ៍ពិពាហ៍ទាំងវ័យកុមារនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។
ប្រពៃណីនេះបានបង្កឲ្យមានគ្រោះថ្នាក់ហើយជំរុញឲ្យប្រធានរដ្ឋបាលក្នុងតំបន់ស្នើទៅរដ្ឋាភិបាលនៅរដ្ឋធានី Juba ឲ្យបង្កើតច្បាប់រឹងមាំដើម្បីហាមឃាត់ការអនុវត្តបែបនេះ។

ថ្លែងទៅកាន់ទីភ្នាក់ងារ Anadolu លោក James Konyi Korok ប្រធានរដ្ឋបាលតំបន់ Pibor បានពណ៌នាថា ស្ថានភាពនេះគួរឲ្យព្រួយបារម្ភណាស់។ លោកថា ឪពុកម្តាយកំពុងរៀបការកូនស្រីមិនទាន់គ្រប់អាយុរបស់ពួកគេដោយសារតែភាពក្រីក្រ។
លោក Korok បានឲ្យដឹងថា ឪពុកម្តាយបានដោះដូរកូនស្រីរបស់ពួកគេដើម្បីទទួលបានសត្វគោចំនួន៦០ក្បាលហើយបើក្មេងប្រុសពង្រត់គ្នាជាមួយក្មេងស្រី ក្រុមគ្រួសាររបស់ក្មេងប្រុសត្រូវឲ្យគោពី៨០ទៅ១០០ក្បាល។

ការអប់រំត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីដ៏សំខាន់ក្នុងរឿងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក James Kiir Wal ចៅហ្វាយក្រុង Malakal បាននិយាយថា ការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សវ័យចំណាស់ជាមួយក្មេងស្រីបានបញ្ឈប់នៅកម្រិតមួយរួចទៅហើយប៉ុន្តែវានៅតែខ្លាំងក្លាក្នុងចំណោមយុវជនដែលចេញទៅរកក្មេងស្រីមិនទាន់គ្រប់អាយុ។
នៅប្រទេសស៊ូដង់ខាងត្បូង ៥២ភាគរយនៃក្មេងស្រីទាំងអស់បានរៀបការមុនពេលពួកគេមានអាយុ១៨ឆ្នាំនិងប្រហែល១ភាគ៣នៃក្មេងស្រីទាំងអស់មានផ្ទៃពោះមុនពេលឈានដល់អាយុ១៥ឆ្នាំ។

ស៊ូដង់ខាងត្បូងស្ថិតក្នុងចំណោមប្រទេសដែលមានការអនុវត្តវប្បធម៌និងសង្គមអយុត្តិធម៌បំផុតចំពោះយេនឌ័រ។
រដ្ឋមន្រ្តីក្រសួងយេនឌ័រ កុមារនិងសុខមាលភាពសង្គមលោកស្រី Ayaa Benjamin Warille បានអំពាវនាវឲ្យបង្កើតវិធីយុទ្ធសាស្ត្របន្ថែមទៀតដើម្បីបញ្ចប់ការអនុវត្តអាពាហ៍ពិពាហ៍របស់កុមារ។ លោកស្រីបន្តថា រដ្ឋាភិបាលប្តេជ្ញាបញ្ចប់អំពើអាក្រក់ក្នុងសង្គមនេះនៅត្រឹមឆ្នាំ២០៣០៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ