Connect with us

ព័ត៌មានអន្ដរជាតិ

ប្រពៃណីចម្លែក៖ ឪពុកម្តាយដោះដូរកូនស្រីជាមួយសត្វគោ

បានផុស

នៅ

រឿងហេតុកាន់តែច្រើនឡើងៗដែលឪពុកម្តាយដោះដូរកូនស្រីរបស់ពួកគេជាមួយសត្វគោបានជំរុញឲ្យមានការបង្ខំរៀបអាពាហ៍ពិពាហ៍ទាំងវ័យកុមារនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។

ប្រពៃណីនេះបានបង្កឲ្យមានគ្រោះថ្នាក់ហើយជំរុញឲ្យប្រធានរដ្ឋបាលក្នុងតំបន់ស្នើទៅរដ្ឋាភិបាលនៅរដ្ឋធានី Juba ឲ្យបង្កើតច្បាប់រឹងមាំដើម្បីហាមឃាត់ការអនុវត្តបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ទីភ្នាក់ងារ Anadolu លោក James Konyi Korok ប្រធានរដ្ឋបាលតំបន់ Pibor បានពណ៌នាថា ស្ថានភាពនេះគួរឲ្យព្រួយបារម្ភណាស់។ លោកថា ឪពុកម្តាយកំពុងរៀបការកូនស្រីមិនទាន់គ្រប់អាយុរបស់ពួកគេដោយសារតែភាពក្រីក្រ។

លោក Korok បានឲ្យដឹងថា ឪពុកម្តាយបានដោះដូរកូនស្រីរបស់ពួកគេដើម្បីទទួលបានសត្វគោចំនួន៦០ក្បាលហើយបើក្មេងប្រុសពង្រត់គ្នាជាមួយក្មេងស្រី ក្រុមគ្រួសាររបស់ក្មេងប្រុសត្រូវឲ្យគោពី៨០ទៅ១០០ក្បាល។

ការអប់រំត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីដ៏សំខាន់ក្នុងរឿងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក James Kiir Wal ចៅហ្វាយក្រុង Malakal បាននិយាយថា ការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សវ័យចំណាស់ជាមួយក្មេងស្រីបានបញ្ឈប់នៅកម្រិតមួយរួចទៅហើយប៉ុន្តែវានៅតែខ្លាំងក្លាក្នុងចំណោមយុវជនដែលចេញទៅរកក្មេងស្រីមិនទាន់គ្រប់អាយុ។

នៅប្រទេសស៊ូដង់ខាងត្បូង ៥២ភាគរយនៃក្មេងស្រីទាំងអស់បានរៀបការមុនពេលពួកគេមានអាយុ១៨ឆ្នាំនិងប្រហែល១ភាគ៣នៃក្មេងស្រីទាំងអស់មានផ្ទៃពោះមុនពេលឈានដល់អាយុ១៥ឆ្នាំ។

ស៊ូដង់ខាងត្បូងស្ថិតក្នុងចំណោមប្រទេសដែលមានការអនុវត្តវប្បធម៌និងសង្គមអយុត្តិធម៌បំផុតចំពោះយេនឌ័រ។

រដ្ឋមន្រ្តីក្រសួងយេនឌ័រ កុមារនិងសុខមាលភាពសង្គមលោកស្រី Ayaa Benjamin Warille បានអំពាវនាវឲ្យបង្កើតវិធីយុទ្ធសាស្ត្របន្ថែមទៀតដើម្បីបញ្ចប់ការអនុវត្តអាពាហ៍ពិពាហ៍របស់កុមារ។ លោកស្រីបន្តថា រដ្ឋាភិបាលប្តេជ្ញាបញ្ចប់អំពើអាក្រក់ក្នុងសង្គមនេះនៅត្រឹមឆ្នាំ២០៣០៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម