Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួន​​សព្វាវុធ​​​ដែល​អាមេរិក​​​ផ្តល់​​ទៅ​​អ៊ុយក្រែន​​ត្រូវ​បាន​លាត​ត្រដាង​

បានផុស

នៅ

ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ប្រហែល​ជា​៨០​%​នៃរថក្រោះ និង​​គ្រាប់​រំសេវ​ 155mm ពាក់​កណ្តាល​​ដែល​លោក​ប្រធានាធិបតី ចូ បៃដិន សន្យា​​កាល​ពី​ខែ​មុន​ត្រូវ​បានបញ្ជូន​ទៅ​ប្រទេស​អ៊ុយក្រែន​រួច​រាល់​ហើយ។

យោធាក៏​បាន​និយាយ​ថា ខ្លួន​បាន​ផ្គត់​ផ្គង់​ស្ទើរ​ទាំង​អស់​ហើយ​នូវ​អាវុធ​ប្រឆាំង​យន្តហោះ ​​រ៉ាដា​ប្រឆាំង​យន្តហោះ ព្រម​ទាំង​មីស៊ីល​ Javelin ប្រឆាំង​រថក្រោះ​​៥០០០​គ្រឿង​តាម​ការ​សន្យា ប៉ុន្តែ​មិន​ទាន់​បញ្ជូន​ឧទ្ធម្ភាគចក្រទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​នេះ​ត្រូវ​បាន​ដឹង​នៅ​ពេល​ធ្វើ​បទ​បង្ហាញ​នៅ​មន្ទីរ​បញ្ចកោណ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ម្នាក់​បាន​ប្រាប់​ទៅ​​អ្នក​សារព័ត៌មាន​ពី​ចំនួន​ផ្លូវ​ការ​នៃ​ជំនួយ​យោធា​របស់​ទី​ក្រុង​វ៉ាស៊ីនតោន​ទៅ​ទី​ក្រុង​កៀវ។

លោកប្រធានាធិបតី ចូ បៃដិន កាល​ពី​ដំបូង​បាន​សន្យា​បញ្ជូន​​​កាំភ្លើង​​ធំ​១៨​គ្រឿង ប៉ុន្តែ​ក្រោយ​មក​បាន​បន្ថែម​៧២​គ្រឿង​ទៀត រួម​ជា​មួយ​​នឹង​​គ្រាប់​រំសេវ 155mm ចំនួន ១៤០ ០០០​គ្រាប់​ រ៉ាដាប្រឆាំងនឹង​កាំភ្លើង​ធំ​១​០​គ្រឿង រ៉ាដា​ស៊ើប​ការណ៍ពី​លើ​អាកាស២​គ្រឿង រថក្រោះ M113 ២០០​គ្រឿង រថពាស​ដែក​១០០​គ្រឿង និង​ឧទ្ធម្ភាគចក្រ Mi-17 ១១​គ្រឿង។ 

យោង​តាម​មន្ទីរ​បញ្ចកោណឲ្យ​ដឹង​ថា ពាក់​កណ្តាល​នៃ​គ្រាប់​រំសេវ 155mm ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​អ៊ុយក្រែន​រួច​ហើយ ហើយ​នៅ​សល់​ទៀត​កំពុង​បញ្ជូន​ទៅ​ជា​រៀង​រាល់​ថ្ងៃ។ ​សរុបកាំភ្លើង​ធំ​៧២​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​អ៊ុយក្រែន​​រួម​ជា​មួយ​នឹង​រ៉ាដាស្ទើរ​ទាំង​អស់។ ​សរុប​ការ​ដឹក​ជញ្ជូន​១៤​ដង​បាន​ចាក​ចេញ​ពី​ទឹក​ដី​អាមេរិក​​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ និង​រំពឹង​​ដឹក​ជញ្ជូន​​១១​លើក​ទៀត​នៅ​ថ្ងៃ​បន្ទាប់ ហើយ​នឹង​មាន​ការ​ហោះ​ហើរ​២៣​លើក​​ទៅ​ប្រទេស​ផ្សេង។

ការ​ហោះ​ហើរ​ដឹក​គ្រឿង​សព្វាវុធ​ត្រូវ​បាន​រាយការណ៍​​ថា បាន​ទៅ​ដល់​ប្រទេស​ប៉ូឡូញ​​ដែល​អាវុធ​ត្រូវ​បាន​បញ្ជូន​ឆ្លង​ព្រំ​ដែន​ទៅ​ប្រទេស​អ៊ុយក្រែន។

មន្ទីរ​បញ្ចកោណ​ក៏​បាន​បង្ហាញ​ថា ការ​បង្វឹក​បង្ហាត់​កម្លាំង​ទ័ព​អ៊ុយក្រែន​អំពី​ការ​ប្រើ​ប្រាស់​កាំភ្លើង​ធំ​ថ្មី​នឹង​ធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់។ កង​ទ័ព​ឆ្មាំ​ជាតិ​រដ្ឋ​ហ្លរីដា​បាន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ទី​នោះ​ដែល​ធ្លាប់​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ទាហាន​អ៊ុយក្រែន។

ព័ត៌មាន​លំអិត​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចេញ​ដោយ​មន្ទីរ​បញ្ចកោណ​គឺ​ថា អ៊ុយក្រែន​បាន​ទទួល​មីស៊ីលប្រឆាំង​រថក្រោះ Javelin ចំនួន​​៥០០០​គ្រឿង​ហើយ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​មក អាមេរិក​បាន​សន្យា​​ផ្តល់​ជំនួយ​យោធា​គិត​ជា​ប្រាក់​ជិត​១៥​ប៊ីលាន​ដុល្លារ​​ហើយ​ដល់​ទី​ក្រុង​កៀវ។ កាល​ពី​សប្តាហ៍​មុន សភា​ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដែល​អាច​ផ្តល់ឲ្យ​សេតវិមាន​បញ្ជូនគ្រឿង​សព្វាវុធ​ដូច​ការ​ប្រើ​ប្រាស់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម