Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក មិនឃើញសញ្ញាថា រុស្ស៊ី ទទួលជំនួយសព្វាវុធពីប្រទេសទី៣ នោះទេ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយកាលពីថ្ងៃចន្ទទី២ខែឧសភាថា សហរដ្ឋអាមេរិកមិនបានមើលឃើញថា រុស្ស៊ីបានទទួលជំនួយផ្នែកយោធាណាមួយពីប្រទេសទីបីនោះទេ ចំពេលមានប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is John_Kirby_briefs_reporters_at_the_Pentagon_March_27_2014_140327-D-NI589-064-1-1140x684-1-1024x614.jpg
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby

លោក Kirby បាន​និយាយ​ក្នុង​អំឡុង​​សន្និសីទ​សារព័ត៌មាន​មួយថា “​ខ្ញុំ​មិន​បាន​ឃើញសញ្ញា​ថា​ រុស្ស៊ី​ទទួល​បាន​ជំនួយ​ខាងក្រៅ ​ពី​ប្រទេស​ទីបី​នោះ​ទេ​។ ខ្ញុំមិនបានឃើញការចង្អុលបង្ហាញណាមួយដែលថា ពួកគេកំពុងព្យាយាមទាញយកធនធានខាងក្រៅពីរដ្ឋាភិបាល ឬប្រទេសផ្សេងទៀតឡើយ”។

This image has an empty alt attribute; its file name is w_57489375.jpg

អ្វីដែលកាន់តែសំខាន់គឺថា ក្រសួងការពារជាតិអាមេរិកអះអាងថា ខ្លួនមិនបានមើលឃើញជំនួយណាមួយមកពីប្រទេសចិនដល់រុស្ស៊ីឡើយ ហើយគូសបញ្ជាក់ថា ទីក្រុងមូស្គូបានប្រមូលសព្វាវុធយ៉ាងច្រើននៅតាមព្រំដែនជាមួយអ៊ុយក្រែន មុនពេលចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រទេសមួយ អាមេរិក បារម្ភខ្លាំងជាង រុស្ស៊ី ទៅទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម