ព័ត៌មានអន្ដរជាតិ
ទិន្នន័យថ្មីតម្លៃប្រេងសាំងនៅ អាស៊ាន ខណៈកម្ពុជាឡើងដល់ ៥,២៥០ រៀល លក់ក្នុងមួយលីត្រ
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយពេលដល់ជាង ២ ខែទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោករឹតតែមានការប្រែប្រួល ។

ទន្ទឹមនោះតម្លៃប្រេងសាំងក្នុងបណ្ដាលប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅតែឡើងថ្លៃ ខណៈកម្ពុជាបន្តឡើង ១០០ រៀលទៀតសម្រាប់លក់ក្នុងមួយលីត្រ ។
ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៧ ដុល្លារ (១,៩០០ រៀល) ក្នុងមួយលីត្រ
៣. ឥណ្ឌូណេស៊ី តម្លៃ ១.០៩ ដុល្លារ (៤,៤០០ រៀល) ក្នុងមួយលីត្រ
៤. ថៃ តម្លៃ ១.១៤ ដុល្លារ (៤,៦០0 រៀល) ក្នុងមួយលីត្រ
៥. មីយ៉ាន់ម៉ា តម្លៃ ១.១៤ ដុល្លារ (៤,៦០០ រៀល) ក្នុងមួយលីត្រ
៦. វៀតណាម តម្លៃ ១.២៥ ដុល្លារ (៥,០០០ រៀល) ក្នុងមួយលីត្រ
៧. កម្ពុជា តម្លៃ ១.៣០ ដុល្លារ (៥,២៥០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.៣៧ ដុល្លារ (៥,៥០០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៦២ ដុល្លារ (៦,៥០០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ២.១៣ ដុល្លារ (៨,៥៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសថៃ និងព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ មកដឹងប្រទេសអាស៊ានចំនួន ២ ដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត