ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ដល់វ៉ាក់សាំងជំងឺកូវីដ ១៩ ចំនួន ២ លានដូសដល់ កម្ពុជា
នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកសហការជាដៃគូជាមួយ COVAX អង្គការ UNICEF និងអង្គការសុខភាពពិភពលោកបានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ២ លានដូសដល់ព្រះរាជាណាចក្រកម្ពុជា ។ វ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពទាំងនេះ នឹងជួយការពារប្រជាជនកម្ពុជា និងជួយបង្ការពីការឆ្លងរាលដាលជំងឺកូវីដ ប្រភេទថ្មីដ៏គ្រោះថ្នាក់ ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ “សហរដ្ឋអាមេរិកចាត់ទុកការសម្រេចបាននូវសន្តិសុខផ្នែកសុខភាពជាអាទិភាពខ្ពស់មួយ និងបន្តធ្វើការជាមួយដៃគូនៃយន្តការកូវ៉ាក់ ដើម្បីធានាឱ្យប្រជាជនជុំវិញពិភពលោក ទទួលបាននូវវ៉ាក់សាំង។ ជាមួយការរួមចំណែកនេះ សហរដ្ឋអាមេរិក ក៏បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាផងដែរ” ។
ទន្ទឹមនោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក៏បានបញ្ជ្រាបទៅដល់ប្រជាជនកម្ពុជាជាង ១០ លាននាក់ផងដែរជាមួយនឹងសម្ភារៈទំនាក់ទំនងហានិភ័យតាមរយៈទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារ និងផ្ទាំងប៉ាណូនានាជាដើម ។ ការគាំទ្រទាំងនេះ បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់បុគ្គលិកថែទាំសុខភាព និងបានជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត ។

លោក Patrick Murphy បានបន្ថែមថា សហរដ្ឋអាមេរិកប្តេជ្ញាដឹកនាំការឆ្លើយតបជំងឺកូវីដ-១៩ ជាសាកល ដែលធ្វើឱ្យយើងទាំងអស់គ្នា ទាំងជនជាតិអាមេរិក និងកម្ពុជា មានសុវត្ថិភាព និងសុខភាពកាន់តែប្រសើរ។ យើងមានមោទនភាពក្នុងការធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា នៅកម្ពុជា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយវ៉ាក់សាំងជាង ៣ លានដូសហើយ ដោយមានជំនួយបន្ថែម ១៦ លានដុល្លារតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID និងបានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗ តាមរយៈទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់អាមេរិកជាច្រើនទៀត ក្នុងពេលមានជំងឺរាតត្បាត ដោយគាំទ្រដល់ការឃ្លាំមើល ការតាមដានអ្នកពាក់ព័ន្ធ ពង្រឹងសមត្ថភាពយល់ដឹងជាសាធារណៈ និងការស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍