Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​​ត្រៀម​​​ខ្លួន​​ហើយ​​ដើម្បី​បញ្ឈប់​​នាំ​​ចូល​​ឧស្ម័ន​រុស្ស៊ី​ ដោយ​មិនព្រម​​ទូទាត់​​ជា​​ប្រាក់​​រូបិ៍ល

បានផុស

នៅ

សហភាព​អឺរ៉ុប​បាន​ព្រមាន​​រដ្ឋ​ជា​សមាជិក​កាល​ពី​ថ្ងៃ​ចន្ទ​​​ឲ្យ​​ត្រៀម​ខ្លួន​រួច​រាល់​​សម្រាប់​​លទ្ធភាព​ដែល​អាចបញ្ឈប់​ទាំងស្រុង​នៃ​ការ​នាំ​ចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី ដោយ​ទទួច​ថា ខ្លួន​នឹង​​មិន​ធ្វើ​តាម​ការ​សម្រេច​របស់​រុស្ស៊ី​ដែល​តម្រូវ​ឲ្យ​ទូទាត់​ជា​ប្រាក់​រូបិ៍ល​ឡើយ។

មន្ត្រី​បាន​និយាយ​ថា ​គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ៍​នេះ​​​នឹង​ស្នើ​ទៅ​រដ្ឋ​ជា​សមាជិក​នូវ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ដើម្បី​ដាក់​លើ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​របស់​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដោយ​សារ​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន រាប់​ទាំង​ទណ្ឌកម្ម​​លើ​ប្រេង​រុស្ស៊ី​ផង​ដែរ។

ប៉ុន្តែកិច្ច​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​ថាមពល និង​បរិស្ថាន​នៅ​ទី​ក្រុង​ប៊្រូចសែល​កាល​ពី​ថ្ងៃ​ចន្ទ​​បាន​ដោះ​ស្រាយ​បញ្ហា​ធំ​ និង​មាន​សក្តានុពល​​អំពី​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី ដែល​ប្រទេស​មួយ​ចំនួន​ រាប់​ទាំង​ប្រទេស​សេដ្ឋកិច្ច​កំពូល​នៅ​អឺរ៉ុប​គឺ​អាល្លឺម៉ង់ ពឹង​ផ្អែក​យ៉ាង​ច្រើន​លើ​​ការ​ផលិត​ថាមពល​របស់​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​ទី​ក្រុង​មូស្គូតម្រូវ​ឲ្យ​អតិថិជន​​មក​ពី​ប្រទេស​ដែល​ខ្លួន​ចាត់​ទុក«អមិត្ត»​រាប់​ទាំង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ផង​ត្រូវ​តែ​ទូទាត់​ជា​ប្រាក់​ជាតិ​របស់​ខ្លួន​គឺ រូបិ៍ល ​ដែល​ក្លាយ​ជា​​វិធាន​មួយ​​ទប់​ទល់​នឹង​​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ពី​ប្រទេស​លោក​ខាង​លិច​ប្រឆាំង​នឹង​ធនាគារ​កណ្តាល​របស់​ខ្លួន។ រុស្ស៊ី​បាន​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​ថាមពល​ទៅ​ប្រទេសប៊ុលហ្គារី និង​ប៉ូឡូញ​ដោយសារ​បដិសេធ​ទូទាត់​ជា​ប្រាក់​រូបិ៍ល។

បន្ទាប់​ពី​កិច្ច​ប្រជុំ ប្រទេស​បារាំង​ដែល​ជា​ប្រធាន​អង្គ​ប្រជុំ រដ្ឋ​មន្ត្រី​អន្តរកាល​អេកូឡូស៊ី លោក Barbara Pompili និង​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ថាមពល លោកស្រី Kadri Simson បាន​ឲ្យ​ដឹង​ថា រដ្ឋ​ជា​សមាជិក​២៧បានរួប​រួម​គ្នា​ជា​មួយ​ប៉ូឡូញ និង​ប៊ុលហ្គារី ហើយ​នឹង​ស្តុក​ទុក​ឧស្ម័ន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការបញ្ឈប់​ទាំង​ស្រុង។

លោកស្រី Simson បាន​និយាយ​ថា ប្រសិន​បើ​អនុវត្ត​តាម​​នីតិវិធី​ពេញ​លេញ​ ដូច​ដែល​បាន​កំណត់ដោយ​​រុស្ស៊ី​​គឺ​ជា​ការ​បំពាន​លើ​ទណ្ឌកម្មដែល​ត្រូវ​បាន​​ចេញ​ដោយ​សហភាព​អឺរ៉ុប។

លោក​ស្រី​មាន​ប្រសាសន៍​ថា តាម​ការ​​ដឹង​របស់​លោក​ស្រី គ្មាន​ក្រុម​ហ៊ុន​អឺរ៉ុប​ណា​មួយ​​បាន​កំពុង​ត្រៀម​ខ្លួន​គោរព​​តាមការ​កំណត់​ និង​ការ​កែ​ប្រែ​វិធី​សាស្ត្រ​ទូទាត់​របស់​លោក ពូទីន ទេ។

ប៉ុន្តែ​ប្រទេស​ជា​ច្រើន​​​នឹង​បន្ត​កុង​ត្រា​ការ​ផ្គត់​ផ្គង់​ថ្មី​នៅ​បំណាច់​ខែ​ឧសភា​នេះ ហើយ​តាម​របាយការណ៍​លើក​ឡើង​ថា ប្រទេស​ខ្លះ​អាចស្វែង​រក​ការ​ធ្វើ​ការ​បន្ថែម​ទៀត​ជុំ​វិញ​ទណ្ឌកម្ម ​ដើម្បី​ធ្វើ​តាម​ការ​កំណត់​របស់​ទី​ក្រុង​មូស្គូ។

ចំណុច​នេះ​នឹង​​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​មួយ​បើក​គណនី​ពីរ​នៅ​ក្នុង​ធនាគារ​របស់​ក្រុម​ហ៊ុន​ឧស្ម័នរដ្ឋ​​យក្សរបស់​រុស្ស៊ី។ ការ​ទូទាត់​នឹង​ត្រូវ​បាន​ដាក់​ក្នុង​គណនី​មួយ​ជា​​ប្រាក់​ដុល្លារ​ ឬ​​អឺរ៉ូ បន្ទាប់​មក​​ធ្វើ​ការ​ឆ្លង​កាត់​​ធនាគារ​កណ្តាល​រុស្ស៊ី​ដែលជាប់​​ទណ្ឌកម្ម មុន​ពេលផ្ទេរ​ទៅ​គណនី​ទី​២​ដែល​ជា​ប្រាក់​រូបិ៍ល។​

លោក​ស្រី Kadri និង​រដ្ឋ​មន្ត្រី​មួយ​ចំនួន​ទំនង​ជា​និយាយ​ថា ចំណុច​នេះ​នៅ​តែ​ជា​អាច​ការ​បំពាន​ទណ្ឌកម្ម​ ប៉ុន្តែ​រដ្ឋ​សមាជិក​​​​ខ្លះទៀត​​ទាម​ទារ​ឲ្យ​ធ្វើ​ការ​បញ្ជាក់​បន្ថែម​​​ពី​អ្នក​ជំនាញ​របស់​គណៈកម្មការ​អឺរ៉ុប។​

«អ្វី​ដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ​គឺ​ថា គណៈកម្មការអឺរ៉ុប និងប្រធាន​បាន​បញ្ជាក់​ថា ការ​ទូទាត់​ជា​ប្រាក់​រូបិ៍ល​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ នោះ​មាន​ន័យ​ថា ​គឺ​ជា​ការ​បំពាន​ទណ្ឌកម្ម ហើយ​ក៏​ជា​ការ​បំពានសាមគ្គីភាព​អឺរ៉ុប»។ លោកស្រី Anna Moskwa រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ប៉ូឡូញបាន​និយាយ។

លោក​ស្រី​បន្ត​ថា ៖«ប្រទេស​ជា​ច្រើន ដូច​ជា​ ដាណឺម៉ាក ហូល្លង់ និង​ហ្វាំងឡង់ ជា​ដើម​ ថ្ងៃ​នេះ​បាន​ធ្វើ​ការ​បញ្ជាក់សាជា​ថ្មី​នូវសាមគ្គីភាព​ ហើយ​ថា ពួក​គេ​នឹង​មិន​ទូទាត់​ជា​ប្រាក់​រូបិ៍ល​ទេ»។

ប៉ុន្តែ​រដ្ឋ​មន្ត្រីថាមពល និង​ការ​អភិវឌ្ឍ​ឌីជីថល​របស់​ប្រទេស​ស៊ុយអែត លោក Khashayar Farmanbar បាន​និយាយ​ថា ៖«ខ្ញុំ​គិត​ថា ការ​បញ្ជាក់​នៅ​តែ​ត្រូវ​ការ… វាគឺ​មាន​ដំណើរ​ការ​ស្មុគ​ស្មាញ»។

«ខ្ញុំ​មាន​ន័យ​ថា ការ​បង់​ជា​រូបិយប័ណ្ណ​មួយ​ប្រភេទ​គឺ​ជា​រឿង​មួយ តែ​ប្រសិន​បើ​​ពាក់ព័ន្ធ​នឹង​ធនាគារ​កណ្តាល​របស់​ប្រទេស​ផ្សេង​ទៀត អីចឹង​វា​នឹង​ក្លាយ​ជា​ផ្នែក​ផ្សេង​នៃ​កញ្ចប់មួយ​​ទៀត ​នោះ​ហើយ​​គឺ​ជា​បញ្ហាលំបាក»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Yahoo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម