Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ទទួលបានដំបូន្មាន ពីជំនួយការ អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានពិគ្រោះយោបល់ ជាមួយទីប្រឹក្សាទំនាក់ទំនងសាធារណៈ ២រូបរបស់អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងគោលបំណងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់ប្រទេសរបស់គាត់។

This image has an empty alt attribute; its file name is AP22057143694701-scaled-1-1024x683.jpg
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Walla បានរាយការណ៍ថា លោក Zelensky បានទទួលដំបូន្មានពីលោក Srulik Einhorn ដែលជាទីប្រឹក្សាជាន់ខ្ពស់គណបក្ស Likud របស់លោក Netanyahu ក្នុងអំឡុងពេលបោះឆ្នោតចុងក្រោយ។ លោក Zelensky ក៏ត្រូវបានគេរាយការណ៍ថា បានពិគ្រោះផងដែរជាមួយលោក Jonatan Urich ដែលជាជំនួយការយូរអង្វែងរបស់លោក Netanyahu ហើយបន្តធ្វើការជាអ្នកនាំពាក្យរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ។

This image has an empty alt attribute; its file name is 51797906_303.jpg
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu

ទាំងលោក Einhorn និង Urich ឥឡូវនេះ កំពុងធ្វើការនៅក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ perception.media រួមជាមួយបុគ្គលម្នាក់ទៀតឈ្មោះ Ofer Golan ដែលក៏ជាជំនួយការរបស់លោក Netanyahu ដែរ។

លោក Zelensky បានអំពាវនាវដល់មេដឹកនាំពិភពលោក និងសាធារណជនឲ្យគាំទ្រការតស៊ូដើម្បីសេរីភាពរបស់ប្រទេសគាត់ តាមរយៈវីដេអូដែលបានចែករំលែកយ៉ាងទូលំទូលាយ និងបានធ្វើសុន្ទរកថាពីចម្ងាយទៅកាន់សភាពិភពលោក។

This image has an empty alt attribute; its file name is F190829FFF009-1-e1572195947677-1024x640.jpg
លោក Jonatan Urich

កាលពីខែមេសា លោក Zelensky បានចាប់ផ្តើមយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោម hashtag #ArmUkraineNow ដោយមានគោលដៅដាក់សម្ពាធជាសាធារណៈ លើរដ្ឋាភិបាលនានាឲ្យផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ លោកបានជំរុញឲ្យមនុស្សម្នា បង្ហោះរូបថតខ្លួនឯងជាមួយ hashtag នេះហើយចែករំលែកសារក្នុងចំណោមមិត្តភក្តិ និងអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។

This image has an empty alt attribute; its file name is 3434288932-1024x683.webp
លោក Srulik Einhorn

ក្នុងខែដដែលនោះ លោក Zelensky បានជួបជាមួយមន្ត្រីអាមេរិក ដោយអង្វរករឲ្យលោកខាងលិច ប្រគល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន។ លោកប្រធានាធិបតីបានអំពាវនាវសុំអាវុធបន្ថែមទៀត ប្រឆាំងនឹងយុទ្ធនាការរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងទីក្រុងមូស្គូ ព្យាយាមបណ្តេញកងទ័ពអ៊ុយក្រែនចុងក្រោយនៅក្នុងកំពង់ផែ Mariupol៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Times of Israel

ចុចអាន៖ ពិធីកររុស្ស៊ី ព្រមានថា ក្រុងមូស្គូ បាញ់មីស៊ីលតែមួយគ្រាប់ អង់គ្លេសទាំងមូល នឹងលិចចូលសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ១៧ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម