ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍ធ្ងន់ធ្ងរបំផុត! កូរ៉េខាងជើង ត្រៀមធ្វើតេស្តអាវុធនុយក្លេអ៊ែរ (មានវីដេអូ)
មន្ត្រីចារកម្មលោកខាងលិចបាននិយាយថា ប្រទេសកូរ៉េខាងជើង កំពុងរៀបចំធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកដំបូងក្នុងរយៈពេលជាងបួនឆ្នាំ។

ភាពតានតឹងជាថ្មីនៅលើឧបទ្វីបកូរ៉េ បានជំរុញឲ្យបេសកជនបរមាណូរបស់ចិន ជួបសមភាគីកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារទី០៣ខែឧសភា ដោយហៅស្ថានការណ៍នេះថា “ធ្ងន់ធ្ងរបំផុត”។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា លោក Noh Kyu-Duk សង្ឃឹមថា សមភាគីចិនគឺលោក Liu Xiaoming នឹងដើរតួក្នុងន័យស្ថាបនា ក្នុងការជំរុញឲ្យកូរ៉េខាងជើងវិលត្រឡប់មកតុចរចាវិញ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានព្រមានថា លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រសិនបើមានការគំរាមកំហែង។
កាលពីប៉ុន្មានថ្ងៃមុន លោកបានចូលរួមជាអធិបតី ក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំមួយផ្សេងទៀត ដើម្បីប្រារព្ធខួបលើកទី៩០នៃការបង្កើតកងទ័ពបដិវត្តន៍របស់ប្រទេសកូរ៉េខាងជើង។

លោក គីម បានសន្យាថា នឹងអភិវឌ្ឍអាវុធនុយក្លេអែរក្នុងល្បឿនលឿនបំផុត។ ក៏មានក្តីព្រួយបារម្ភផងដែរថា មេដឹកនាំកូរ៉េខាងជើងរូបនេះ នឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរថ្មី ដើម្បីរំខានកិច្ចប្រជុំកំពូលរបស់លោកប្រធានាធិបតី Biden នៅថ្ងៃទី២១ខែឧសភា ក្នុងប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានបង្ហាញមីស៊ីលអន្តរទ្វីប ICBM ថ្មីរបស់ខ្លួន ក្នុងអំឡុងពេលក្បួនព្យុហយាត្រាយោធាខែតុលាឆ្នាំ២០២០។

មីស៊ីលដែលត្រូវបានសាកល្បងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានហោះក្នុងរយៈចម្ងាយជាង ៦៤០០ គីឡូម៉ែត្រចូលទៅក្នុងលំហ ខណៈអ្នកជំនាញនិយាយថា មីស៊ីលនេះអាចហោះទៅដល់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ច្បាស់ ថាតើកូរ៉េខាងជើងបានបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចបាញ់ចូលទៅក្នុងបរិយាកាសផែនដី ដោយជោគជ័យឬក៏អត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ ផ្កាមិនរីក កូរ៉េខាងជើង ដាក់គុកអ្នកថែសួន និងបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់