ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចេញច្បាប់ហាមឃាត់ការនាំចេញផលិតផល និងវត្ថុធាតុដើម ទៅកាន់ប្រទេសមិនមែនសម្ព័ន្ធមិត្ត
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយដាក់វិធានសងសឹកលើសេដ្ឋកិច្ចដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួនដែលមិនមែនជាសម្ព័ន្ធមិត្ត ។

បទបញ្ជាដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គាររួមមានការហាមឃាត់ការនាំចេញផលិតផល និងវត្ថុធាតុដើមទៅកាន់បុគ្គល និងក្រុមហ៊ុនដែលជាគោលដៅ ។
ទន្ទឹមនោះ បទបញ្ជានេះមិនបញ្ជាក់ថានរណានឹងត្រូវដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែវាត្រូវបានគេជឿថាមានគោលបំណងទៅលើប្រទេសដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន ខណៈប្រទេសទាំងនោះរួមមានសហរដ្ឋអាមេរិក បណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសជប៉ុន ។

បទបញ្ជានេះក៏ហាមប្រាមអាជ្ញាធររដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន និងបុគ្គលរុស្ស៊ីពីការបញ្ចប់កិច្ចសន្យាថ្មី និងការអនុវត្តកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់ផងដែរ ខណៈរដ្ឋាភិបាលត្រូវបានទុកពេល ១០ ថ្ងៃដើម្បីអនុម័តបញ្ជីឈ្មោះបុគ្គលដែលត្រូវដាក់ទណ្ឌកម្ម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ UN បញ្ចេញតួលេខជនស៊ីវិលស្លាប់ក្នុងសង្គ្រាមលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ