ព័ត៌មានអន្ដរជាតិ
លោក Johnson ប្រាប់ថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមជាមួយ រុស្ស៊ី
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រាប់សភាអ៊ុយក្រែនថា កងទ័ពអ៊ុយក្រែននឹងផ្តួលកងទ័ពរុស្ស៊ី ហើយអ៊ុយក្រែននឹងមានសេរីភាព ពីអ្នកកាន់កាប់។

នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលថ្លែងទៅកាន់សមាជិកសភាអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បើកការលុកលុយកាលពីចុងខែកុម្ភៈមក។ លោកនិយាយថា អ៊ុយក្រែនបានបង្ហាញឲ្យឃើញថា អ្នកជំនាញខាងយោធា វិភាគខុសទាំងស្រុង។
នៅក្នុងសុន្ទរកថា លោកបានប្រាប់សភាអ៊ុយក្រែនឬគេហៅ Verkhovna Rada ថា “កម្លាំងដែលមិនអាចទប់ទល់បាននៃម៉ាស៊ីនសង្រ្គាមរបស់លោក ពូទីន ត្រូវបានបំបែកដោយភាពមិនអាចផ្លាស់ប្តូរបាននៃការស្នេហាជាតិរបស់អ៊ុយក្រែន”។ លោកបន្តថា “អ៊ុយក្រែននឹងឈ្នះ អ៊ុយក្រែននឹងមានសេរីភាព”។

ពេលសំដៅទៅលោក ពូទីន, លោកនាយករដ្ឋមន្រ្តីអង់គ្លេស Johnson បាននិយាយថា សង្រ្គាមបានលាតត្រដាងឲ្យឃើញនូវភាពល្ងង់ខ្លៅជាប្រវត្តិសាស្ត្ររបស់មេដឹកនាំរុស្ស៊ី ដែលជា កំហុសដ៏ធំ មានតែអ្នកកាន់អំណាចម្នាក់ប៉ុណ្ណោះដែលអាចបង្កើតឡើងបាន។
លោក Johnson និយាយទៀតថា “នៅពេលដែលមេដឹកនាំមួយរូប គ្រប់គ្រងដោយភាពភ័យខ្លាច, ការបោះឆ្នោតដ៏ចម្រូងចម្រាស, ដាក់គុកអ្នករិះគន់, បិទបាំងប្រព័ន្ធផ្សព្វផ្សាយ និងស្តាប់តែពាក្យមួលបង្កាច់ នៅពេលដែលគ្មានដែនកំណត់លើអំណាចរបស់គាត់ នោះគឺជាពេលដែលគាត់សាងកំហុសដ៏មហន្តរាយ”។

គួរបញ្ជាក់ថា ជំនួយយោធាអង់គ្លេសក្នុងទំហំទឹកប្រាក់ ៣០០លានផោនបន្ថែមទៀត ត្រូវបានប្រកាស ខណៈដែលអ៊ុយក្រែន បន្តប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។
វារួមបញ្ចូលទាំងប្រព័ន្ធរ៉ាដាប្រឆាំងមីស៊ីល យន្តហោះគ្មានមនុស្សបើកធុនធ្ងន់ ឧបករណ៍រំខាន GPS និងឧបករណ៍មើលពេលយប់រាប់ពាន់គ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ Putin បញ្ជាក់ ២ ចំណុច ដែលលោកខាងលិច អាចជួយបញ្ចប់សង្រ្គាម នៅ អ៊ុយក្រែន បាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ