Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បន្តវាយប្រហាររោងចក្រដែក ទោះមានការប៉ុនប៉ងជម្លៀសជនស៊ីវិល ចេញពីទីក្រុង Mariupol (មានវីដេអូ)

បានផុស

នៅ

កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារជាថ្មីលើទីក្រុង Mariupol នៅភាគខាងកើតអ៊ុយក្រែន ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីជម្លៀសជនស៊ីវិលដែលជាប់នៅក្នុងរោងចក្រដែក Azovstal ក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធមួយនេះក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសារវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ជនស៊ីវិល ១៥៦ នាក់ត្រៀមជម្លៀសចេញពីរោងចក្រដែក Azovstal ទៅកាន់ទីក្រុង Zaporizhzhia ដែលគ្រប់គ្រងដោយអ៊ុយក្រែននៅភាគអាគ្នេយ៍ ។

ចំណែកក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារនេះគឺកំណត់គោលដៅលើកងវរសេនាតូច Azov របស់អ៊ុយក្រែនដែលនៅតែមាននៅក្នុងរោងចក្រដែក ហើយតាមសេចក្តីរាយការណ៍ កងកម្លាំងរុស្សីបានទម្លាក់គ្រាប់បែកទាំងនៅលើដី និងលើអាកាស ។

ទន្ទឹមនោះឧបនាយករដ្ឋមន្រ្ដីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បាននិយាយលើបណ្ដាញ Telegram ថា ស្ត្រី ២ នាក់ត្រូវបានសម្លាប់ និងជនស៊ីវិល ១០ នាក់បានរងរបួស ហើយជនស៊ីវិលរាប់រយនាក់នៅតែជាប់ក្នុងរោងចក្រដដែល ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្ដើមការវាយប្រហារលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក ពូទីន នឹងផ្ទេរអំណាចមួយរយៈពេលខ្លី ដោយសារមូលហេតុនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២៤ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម