Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខចារកម្មអ៊ុយក្រែន អះអាងថា សង្គ្រាមមិនចប់ទេ លុះត្រាលោក ពូទីន ស្លាប់

បានផុស

នៅ

ប្រមុខចារកម្មយោធាកំពូលរបស់អ៊ុយក្រែន បានលើកឡើងថា វិធីតែមួយគត់ដែលរុស្ស៊ីនឹងបញ្ឈប់ការលុកលុយដ៏ឃោរឃៅរបស់ខ្លួន គឺលុះត្រាតែលោក វ្ល៉ាឌីមៀរ ពូទីន ស្លាប់។

Budanov said it is 'unrealistic' to expect the Kremlin to completely withdraw its forces from Ukraine
លោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយថា វាមិនប្រាកដប្រជាទេ ដែលត្រូវរំពឹងថា វិមានក្រឹមឡាំងនឹងដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែនទាំងស្រុងនោះ។

នៅពេលត្រូវបានសួរថាតើលោកពូទីន អាចបញ្ចប់សង្រ្គាមទាំងនៅរស់ឬក៏អត់ លោក Budanov បានប្រាប់កាសែត The New Voice of Ukraine ថា “ការទុកផ្លូវឲ្យលោក ពូទីន ដកទ័ព គឺជាយុទ្ធសាស្រ្តមួយ ប៉ុន្តែវាស្ទើរតែមិនអាចទៅរួច។ គាត់គឺជាឧក្រិដ្ឋជនសង្គ្រាម សម្រាប់ពិភពលោកទាំងមូល។ នេះ​ជា​ទី​បញ្ចប់​របស់​គាត់ គាត់​បាន​ដើរដល់ផ្លូវទ័លហើយ”។

Kyrylo Budanov (pictured) has suggested the only way Russia will stop its brutal invasion is if Vladimir Putin dies
ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov

ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខចារកម្មរូបនេះ មិនបានលើកឡើងថាតើ លោកពូទីន អាចស្លាប់ដោយមូលហេតុអ្វីនោះទេ។ ប៉ុន្តែគាត់​បាន​និយាយ​ថា​ គាត់​ជឿជាក់​ថា ករណីនេះ​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយនៅ​ក្នុង​ប្រទេស​រុស្ស៊ី ធ្វើឲ្យគេមើល​ឃើញថា ​ប្រទេសនេះ​បែកបាក់​គ្នា។

អ្នកវិភាគលោកខាងលិចជាច្រើន បានអះអាងថា លោក ពូទីន ចង់ប្រកាសជ័យជម្នះក្នុងសង្គ្រាមជាមួយអ៊ុយក្រែន អំឡុងទិវាជ័យជម្នះរបស់រុស្ស៊ីថ្ងៃទី៩ខែឧសភា ដែលជាទិវាអបអរសាទរសហភាពសូវៀត យកឈ្នះលើពួកណាស៊ីអាល្លឺម៉ង់។

The Victory Day of May 9 is a great day for Russia, many other countries -  The Korea Post

លោក Budanov ជឿថា ឥឡូវនេះលោកពូទីនកំពុងព្យាយាមប្រមូលកម្លាំងបន្ថែមទៀតឲ្យបាន មុនថ្ងៃជានិមិត្តរូបនោះ។

ប៉ុន្តែ​ការ​ទទួល​ជ័យ​ជម្នះរបស់រុស្ស៊ី​នៅ​តែ​ហាក់ដូចជា​មិនអាចទៅរួច ​ព្រោះសព្វ​ថ្ងៃ​នេះ អ៊ុយក្រែន​បាន​រុញ​ច្រាន​រុស្ស៊ីចេញ​ពី​ទីក្រុង​ធំ​ទី​ពីរ​របស់​ខ្លួន ​ក្នុង​ការ​វាយ​ប្រហារ​តបតប្រកប​ដោយ​ជោគជ័យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Johnson ប្រាប់ថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៦ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២២ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៥ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម