Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង បញ្ជាក់ច្បាស់ៗ រឿងដែលថា រុស្ស៊ីនឹងប្រកាសសង្គ្រាមលើ អ៊ុយក្រែន នៅទិវាជ័យជម្នះ

បានផុស

នៅ

វិមានក្រឹមឡាំង បានច្រានចោលការរំពឹងទុកដែលថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងប្រកាសសង្គ្រាមលើអ៊ុយក្រែន និងធ្វើយោធូបនីយកម្មទូទាំងប្រទេស នៅពេលរុស្ស៊ី ប្រារព្ធពិធីរម្លឹកដល់ជ័យជម្នះរបស់សហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទីពីរ។

This image has an empty alt attribute; its file name is 62611ed4478dfc001859eeed.webp

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការរំពឹងទុកនោះថា មិនសមហេតុសមផល ហើយនិយាយថា គ្មានរឿងបែបនោះកើតឡើងទេ។

គួរបញ្ជាក់ថា ទិវាជ័យជម្នះ ដែលជាថ្ងៃឈប់សម្រាកសាធារណៈធំបំផុតរបស់ប្រទេសរុស្ស៊ី ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៩ ខែឧសភា។ សង្គ្រាមលោកលើកទី ២ បានធ្វើឲ្យប្រជាជនសូវៀតជាង ២០ លាននាក់ បាត់បង់ជីវិត។

This image has an empty alt attribute; its file name is 1266217.jpg

តាមទម្លាប់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងត្រូវថ្លែងសុន្ទរកថានៅថ្ងៃទី ៩ ឧសភា ហើយត្រួតពិនិត្យក្បួនដង្ហែយោធានៅលើទីលានក្រហមនៃទីក្រុងមូស្គូ។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយលុក​អ៊ុយក្រែន​ត្រូវ​បាន​រុស្ស៊ីហៅថា​ជា “ប្រតិបត្តិការ​យោធា​ពិសេស” ​មិន​មែន​សង្រ្គាមទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Johnson ប្រាប់ថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមជាមួយ រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម