Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានក្តែងៗ បាញ់កម្ទេចក្បួនដឹកអាវុធរបស់ ណាតូ ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ទើបតែបានចេញការព្រមានខ្លាំងៗចំពោះអង្គការណាតូ ប្រឆាំងនឹងការបញ្ជូនជំនួយយោធាទៅកាន់ប្រទេស អ៊ុយក្រែន។

This image has an empty alt attribute; its file name is methode_times_prod_web_bin_4d0f7ab6-af66-11ec-8b8c-0207c0fd6104-1024x683.jpg
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu

បើតាមការដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោកនិយាយថា “យើងនឹងចាត់ទុកមធ្យោបាយដឹកជញ្ជូនរបស់ណាតូ ដែលផ្ទុកអាវុធ ឬឧបករណ៍សម្រាប់យោធាអ៊ុយក្រែន ជាគោលដៅស្របច្បាប់សម្រាប់ការបាញ់កម្ទេច”។

ស្របពេលជាមួយគ្នានោះដែរ លោក​បាន​ចោទអង្គការ​ណាតូ និង​សម្ព័ន្ធមិត្ត ​ថាបាន​បន្តផ្គត់ផ្គង់អាវុធដ៏ច្រើនដល់ អ៊ុយក្រែន។

This image has an empty alt attribute; its file name is AP22042418257194.jpg

សហរដ្ឋ​អាមេរិក និង​រដ្ឋ​លោក​ខាង​លិច​ផ្សេង​ទៀត ​បាន​និង​កំពុង​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លុកលុយ​របស់​រុស្ស៊ី។

នៅក្នុងការផ្តល់ជូនចុងក្រោយបំផុតមួយ ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារទី០៣ខែឧសភា បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ចំនួន៣០០លានផោន (៣៧៦លានដុល្លារ) ដោយក្នុងនោះរួមមានទាំងឧបករណ៍សម្រាប់សង្គ្រាមអេឡិចត្រូនិច ប្រព័ន្ធរ៉ាដា ប្រព័ន្ធរារាំង GPS និងឧបករណ៍មើលពេលយប់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម