Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកប្រកាសអាសន្នមួយទៀតក្រៅពីកូវីដ មនុស្សជាង៦០លាននាក់អាចប៉ះពាល់

បានផុស

នៅ

ព្យុះទឹកកកដ៏ខ្លាំងមួយកំពុងវាយប្រហារភាគពាយព្យសហរដ្ឋអាមេរិកខណៈរដ្ឋចំនួន១៤កំពុងប្រកាសអាសន្នព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង៦០លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែកខ្លះនៃរដ្ឋ Pennsylvania និងទីក្រុង ញូវយ៉ក ត្រូវបានគេព្យាករណ៍ថានឹងមានព្រិលធ្លាក់ក្នុងកម្ពស់ដល់ទៅ៦០សង់ទីម៉ែត្រ។

សេវាកម្មអាកាសធាតុជាតិ (NWS) បានព្រមានអំពីស្ថានភាពគ្រោះថ្នាក់និងការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។ សេវាកម្មនេះបានផ្តល់ដំបូន្មានថា បើសិនជាគ្មានភាពចាំបាច់ទេនោះ សូមកុំធ្វើដំណើរទៅណាឲ្យសោះ។ 

មនុស្សពីរនាក់បានស្លាប់រួចទៅហើយនៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តរាប់សិបគ្រឿងបុកគ្នាដោយសារតែព្រិលធ្លាក់ខ្លាំងនៅកណ្តាលរដ្ឋ Pennsylvania។

ក្រុមមន្រ្តីនិយាយថា ពួកគេមិនរំពឹងថា ព្យុះនេះនឹងរំខានដល់ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលបានចាប់ផ្តើមនៅសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានរបាយការណ៍ថា មជ្ឈមណ្ឌលធ្វើតេស្តកូវីដមួយចំនួននៅក្នុងរដ្ឋជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន។

អភិបាលក្រុងញូវយ៉កលោក Bill de Blasio បានព្រមានថា ព្យុះនេះអាចជាព្យុះទឹកកកធំបំផុតដែលទីក្រុងនេះមិនដែលជួបប្រទះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយហើយលោកបានព្រមានដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។

សាលារៀននៅទូទាំងទីក្រុងបានងាកទៅការរៀនតាមអនឡាញវិញហើយការទទួលទានអាហារក្រៅផ្ទះត្រូវបានផ្អាកខណៈការធ្វើដំណើរតាមផ្លូវទឹកត្រូវបានបញ្ឈប់។

យោងតាមគេហទំព័រ FlightWare បានឲ្យដឹងថា ជើងហោះហើរជិត១,៥០០ជើងត្រូវបានលុបចោលរួចទៅហើយ។ សេវាកម្មរថភ្លើងមួយចំនួនក៏ត្រូវបានផ្អាកផងដែរនៅភាគពាយព្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម