ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូប្រកាសពីការជម្លៀសជនស៊ីវិលជាថ្មីនៅរោងចក្រដែក Azovstal
យោធារបស់ប្រទេសរុស្ស៊ីបានប្រកាសពីការផ្អាកឯកតោភាគីក្នុងប្រតិបត្តិការនៅរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ដោយបានសន្យាបើកច្រករបៀងមនុស្សធម៌សម្រាប់ជម្លៀសជនស៊ីវិលដែលបានជាប់គាំង។ រោងចក្រដែកនេះនៅតែជាបន្ទាយចុងក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានអ៊ុយក្រែន និងសមាជិកកងវរសេនាធំ neo-Nazi Azov នៅក្នុងទីក្រុង។

«អនុលោមតាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរុស្ស៊ី ផ្អែកលើគោលការណ៍មនុស្សធម៌នៃកម្លាំងប្រដាប់អាវុធរុស្ស៊ី… យើងខ្ញុំនឹងបើកច្រករបៀងមនុស្សធម៌ពីទឹកដីនៃរោងចក្រដែក Azovstal ដើម្បីជម្លៀសជនស៊ីវិល (កម្មករ ស្ត្រី និងកុមារ) ដែលស្ថិតអគារក្រោមដីនៅក្នុងបរិវេណនៃរោងចក្រនោះដែលត្រូវបានអះអាងម្តងទៀតដោយទីក្រុងកៀវ»។ យោធារុស្ស៊ីបាននិយាយក្នុងសេចក្តីប្រកាសមួយកាលពីយប់ថ្ងៃពុធ។
ច្រករបៀងមនុស្សធម៌នឹងបើករយៈពេល៣ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ពីម៉ោង៨ព្រឹកដល់ម៉ោង៦ល្ងាច ម៉ោងនៅទីក្រុងមូស្គូ។ ជនស៊ីវិលដែលត្រូវបានជម្លៀសចេញពីរោងចក្រអាចទៅកន្លែងណាក៏បានគឺតាមចិត្តដែលពួកគេចង់ទៅមិនថា រុស្ស៊ី ឬអ៊ុយក្រែននោះទេ។
កាលពីថ្ងៃអាទិត្យ ជនស៊ីវិលរាប់រយនាក់ដែលជម្លៀសចេញពី Azovstal ក្នុងការប្រឹងប្រែងមនុស្សធម៌ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ។
ទោះបីជាយ៉ាងណា រយៈពេលពីរថ្ងៃកន្លងទៅនេះ រោងចក្រដែក Azovstal ជាកន្លែងដែលមានការវាយប្រហារគ្នាខ្លាំងដែលជំរុញឲ្យមានការភ័យខ្លាចថា ទាហានរុស្ស៊ី និង Donetsk មានជម្រើសវាយប្រហារចុងក្រោយ។ ប្រតិបត្តិការវាយលុករោងចក្រនេះត្រូវបានផ្អាកកាលពីថ្ងៃទី២១ ខែមេសា ដែលលោកប្រធានាធីបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបញ្ជា៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង