ព័ត៌មានអន្ដរជាតិ
ក្រោយពាក្យចចាមអារ៉ាមលោក ពូទីន ផ្ទេរអំណាចបណ្ដោះអាសន្នទៅឲ្យ អតីតមេប៉ូលិស តើគាត់ជានរណា?
ខណៈដែលមានពាក្យចចាមអារ៉ាមថាប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នឹងទទួលការវះកាត់ជំងឺមហារីក ក៏ស្រាប់តែមានរបាយការណ៍ថ្មីមួយបានអះអាងថា បុរសខ្លាំងរូបនេះនឹងប្រគល់អំណាចបណ្ដោះអាសន្នទៅឲ្យលោក Nikolai Patrushev ជាអតីតមេប៉ូលិសសហព័ន្ធមួយរូប ។

យ៉ាងណាការអះអាងខាងលើនេះមិនត្រូវបានបញ្ជាក់ដោយប្រភពឯករាជ្យណាមួយនោះទេ ហើយទីក្រុងមូស្គូក៏បានចេញមុខបដិសេធពីរឿងនេះផងដែរ ប៉ុន្តែប្រសិនបើលោក Nikolai Patrushev គ្រប់គ្រងរដ្ឋាភិបាលរបស់រុស្ស៊ីមែននោះ តើលោកជានរណា?
លោក Nikolai Patrushev វ័យ ៧០ ឆ្នាំគឺជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ីដែលជាស្ថាប័នដ៏មានឥទ្ធិពលសម្រាប់ការរាយការណ៍ដោយផ្ទាល់ទៅកាន់លោក ពូទីន និងចេញការណែនាំអំពីបញ្ហាយោធា និងសន្តិសុខនៅក្នុងប្រទេសរុស្ស៊ី ។

ទន្ទឹមនោះភាគច្រើននៃអំណាចរបស់ក្រុមប្រឹក្សាត្រូវបានប្រគល់ឲ្យលោក Patrushev ដែលត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក ពូទីន ។
បើយោងតាមកាសែតរុស្ស៊ី Moscow Times បានរាយការណ៍ថា ដូចលោក ពូទីន ដែរ, លោក Patrushev មានអាជីពជាភ្នាក់ងារចារកម្មរុស្ស៊ីមុនដំបូងជាមួយទីភ្នាក់ងារសន្តិសុខរុស្ស៊ី (KGB) បន្ទាប់មកជាមួយសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ហើយកាសែតនេះក៏បានប្រដូចតួនាទីរបស់លោក Patrushev ទៅនឹងទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ New York Post
ចុចអាន ៖ លោក ពូទីន នឹងផ្ទេរអំណាចមួយរយៈពេលខ្លី ដោយសារមូលហេតុនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?