ព័ត៌មានអន្ដរជាតិ
អឺរ៉ុបបរាជ័យធានាសុវត្ថិភាពថាមពលដល់ហុងគ្រី ពេលចង់ផ្តាច់ប្រេងពីរុស្ស៊ី
សហភាពអឺរ៉ុបរហូតដល់ពេលនេះមិនទាន់បានផ្តល់ការធានាសុវត្ថិភាពអំពីថាមពលដល់ប្រទេសហុងគ្រីទេចំពេលកំពុងប្រឹងប្រែងដើម្បីបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី។ រដ្ឋាភិបាលហុងគ្រីបាននិយាយកាលពីថ្ងៃពុធដែលការលើកឡើងនេះមុនពេលកិច្ចប្រជុំប្រេសិតអឺរ៉ុបដើម្បីធ្វើការសម្រេច។
ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលហុងគ្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ៖«ខ្លួនមិនឃើញមានផែនការ ឬការធានាណាមួយអំពីរបៀប សូម្បីការផ្លាស់ប្តូរដែលអាចត្រូវបានគ្រប់គ្រងលើមូលដ្ឋាននៃសំណើបច្ចុប្បន្ន និងអ្វីដែលនឹងត្រូវបានធានាអំពីសុវត្ថិភាពថាមពលរបស់ហុងគ្រីឡើយ»។

ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានលើកឡើងថា ហុងគ្រី និងស្លូវ៉ាគី ដែលប្រទេសទាំងពីរពឹងផ្អែកខ្លាំងលើប្រេងរុស្ស៊ី នឹងត្រូវបានផ្តល់នូវរយៈពេលផ្លាស់ប្តូរបន្ថែមទៀតដើម្បីធានាចំពោះការអនុវត្តបំរាមដែលមានការឈឺចាប់តិចតួច។
ដំណាក់កាលនៃការបញ្ឈប់នាំចូលប្រេងរុស្ស៊ីត្រូវបានចាត់ទុកជាធាតុផ្សំមួយនៃទណ្ឌកម្មជុំទី៦របស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងមូស្គូ ដែលតំណាងរដ្ឋជាសមាជិកអឺរ៉ុបទាំងអស់២៧បានពិភាក្សាគ្នាកាលពីថ្ងៃពុធ។ សម្រាប់ទណ្ឌកម្មថ្មីនឹងចូលជាធរមាន កញ្ចប់ទណ្ឌកម្មត្រូវតែទទួលបានការគាំទ្រជាឯកច្ឆន្ទ។
ហុងគ្រីធ្លាប់បាននិយាយប្រឆាំងនឹងបំរាមនាំចូលប្រេងពីរុស្ស៊ីដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក Peter Szijjarto បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារ៍ថា ៖«បច្ចុប្បន្ននេះ វាមិនអាចទៅរួចទេដើម្បីដំណើរការសេដ្ឋកិច្ចហុងគ្រីដោយគ្មានប្រេងរុស្ស៊ីនោះ»។ យោងតាមរដ្ឋាភិបាលទីក្រុង Budapest បង្ហាញថា ហុងគ្រីនាំចូលប្រេងពីរុស្ស៊ី៦៥%។
ប្រទេសស្លូវ៉ាគីដែលគាំទ្រប្រទេសអ៊ុយក្រែនពេញទំហឹងមានទាំងបញ្ជូនអាវុធផង ក៏ជំទាស់នឹងបំរាមដែលត្រូវបានស្នើឡើងនៅទីក្រុងប៊្រូសែលដែរ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ស្លូវ៉ាគី លោក Richard Sulik បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារ៍ថា រោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ស្លូវ៉ាគីគឺ Slovnaft មិនអាចជំនួសប្រេងរុស្ស៊ីបានទេ។ ការផ្លាស់ប្តូរបច្ចេកវិទ្យាត្រូវការចំណាយពេលច្រើនឆ្នាំ។ មន្ត្រីរូបនេះបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង Bratislava នឹងទទួចឲ្យមានការលើកលែង។
ប្រទេសទាំងពីរទទួលបានប្រេងពីរុស្ស៊ីតាមរយៈបំពង Druzhba តាំងពីសម័យកាលសហភាពសូវៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ