Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden អាចជួប Putin តាមការសម្រេចចិត្តរបស់សម្ដេចប៉ាប Francis

បានផុស

នៅ

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងគោរពតាមការសម្រេចចិត្តរបស់សម្តេចប៉ាប Francis ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរអំពីជំនួបដែលអាចកើតមានរវាងលោក Putin និងលោក Biden, លោកស្រី Psaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំមិនបានពិភាក្សារឿងនោះជាមួយលោក Biden ទេ ប៉ុន្តែខ្ញុំសង្ស័យថា លោកនឹងគោរពតាមការសម្រេចចិត្តរបស់សម្តេចប៉ាបក្នុងការធ្វើដំណើរ ឬការចូលរួមណាមួយដែលគាត់បានជ្រើសរើស” ។

កាលពីដើមសប្តាហ៍នេះ សម្តេចប៉ាបមានព្រះបន្ទូលនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Corriere della Sera ថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយលោក Putin នៅទីក្រុងម៉ូស្គូដើម្បីជួយដោះស្រាយជម្លោះអ៊ុយក្រែន ។

ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយតបថា បច្ចុប្បន្នមិនមានកិច្ចព្រមព្រៀងសម្រាប់កិច្ចប្រជុំរវាងលោក Putin និងសម្ដេចប៉ាប Francis នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតនៅពីក្រោយសង្គ្រាមលុកលុយលើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម