Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំឯករាជ្យដំបូងគេរបស់ បេឡារុស ដែលចុះហត្ថលេខារំលាយសូវៀត ទទួលមរណភាពហើយ

បានផុស

នៅ

លោក Stanislav Shushkevich ដែលជាមេដឹកនាំឯករាជ្យដំបូងគេរបស់ប្រទេសបេឡារុស បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតបានទទួលមរណភាពនៅវ័យ ៨៧ ឆ្នាំ បន្ទាប់ពីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shushkevich គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំទាំង ៣ រួមទាំងលោក Boris Yeltsin របស់រុស្ស៊ី និងលោក Leonid Kravchuk របស់អ៊ុយក្រែន ដែលក្នុងឆ្នាំ ១៩៩១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការរំលាយសហភាពសូវៀត និងក៏បានបង្កើតរដ្ឋឯករាជ្យ Commonwealth ផងដែរ ។

លោក Shushkevich ដែលជាអ្នករូបវិទ្យានុយក្លេអ៊ែរ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ បានដឹកនាំប្រទេសបេឡារុសឯករាជ្យតិចជាង ៣ ឆ្នាំ មុនពេលគាត់ត្រូវបានផ្តួលរំលំដោយលោក Alexander Lukashenko ដែលជាមេដឹកនាំបច្ចុប្បន្ន ។

ទន្ទឹមនោះលោកក៏ត្រូវបានអាមេរិកចាត់ទុកថាជាដៃគូដ៏ល្អផងដែរ ជាពិសេសចំពោះការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបំបាត់បេឡារុសពីអាវុធនុយក្លេអ៊ែរនាសម័យសូវៀតដែលនៅតែមាននៅលើដីរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតនៅពីក្រោយសង្គ្រាមលុកលុយលើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម