Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចេញមុខធានា បើស៊ុយអែត ដាក់ពាក្យចូល ណាតូ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធទី០៤ខែឧសភាថា ប្រទេសស៊ុយអែត បានទទួលការធានាពីសហរដ្ឋអាមេរិកថា ខ្លួននឹងទទួលបានការគាំទ្រ អំឡុងពេលដំណើរការដាក់ពាក្យចូលរួមជាមួយអង្គការណាតូ។

This image has an empty alt attribute; its file name is E_UkgtCWUAEt0_T-1024x726.jpg
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde

ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលនៅជិតខាង គឺនៅខាងក្រៅអង្គការណាតូ ក្នុងអំឡុងសង្គ្រាមត្រជាក់ ប៉ុន្តែការកាត់បញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីនៅឆ្នាំ២០១៤ និងការលុកលុយអ៊ុយក្រែន បានជំរុញឲ្យប្រទេសទាំង២គិតឡើងវិញ អំពីគោលនយោបាយសន្តិសុខរបស់ពួកគេ។

ប្រទេសទាំងពីរមានការព្រួយបារម្ភថា ពួកគេនឹងងាយរងគ្រោះក្នុងអំឡុងពេលដំណើរការដាក់ពាក្យសុំចូលជាសមាជិក ដែលអាចចំណាយពេលដល់ទៅមួយឆ្នាំ ទើបអនុម័តដោយសមាជិកទាំងអស់របស់ណាតូ។

This image has an empty alt attribute; its file name is O2CAKS2PBRLPHLMVTMLCFCRT54-1024x682.jpg

លោកស្រី Linde បានប្រាប់ទូរទស្សន៍ស៊ុយអែតពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា “ខ្ញុំនឹងមិនលម្អិតឡើយអំពីរឿងនេះ ប៉ុន្តែប្រាកដណាស់ថា ឥឡូវនេះយើងមានការធានាពីអាមេរិក”។

លោកស្រីបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ មិនមែនជាការធានាសន្តិសុខជាក់ស្តែងទេ អ្វីដែលអ្នកអាចធ្វើបានលុះត្រាតែអ្នកជាសមាជិកពេញសិទ្ធិរបស់ណាតូ”។

This image has an empty alt attribute; its file name is 2022-05-04T204324Z_358926035_RC2B0U9GQ9NW_RTRMADP_3_UKRAINE-CRISIS-SWEDEN-NATO-scaled-1-1024x717.jpg
លោកស្រី Linde (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken

ស្របពេលជាមួយគ្នានោះដែរ លោកស្រី Linde បានបដិសេធនិយាយថាតើការធានាអ្វី ដែលលោកស្រីទទួលបានពីលោក Blinken។

កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិស៊ុយអែតបាននិយាយថា ការដាក់ពាក្យសុំចូលជាសមាជិកណាតូ​ អាចបង្កឲ្យមានការឆ្លើយតបខ្លាំងក្លាពីប្រទេសរុស្ស៊ី រួមមានទាំងការវាយប្រហារតាមអ៊ីនធើណិត និងវិធានការចម្រុះ ក៏ដូចជាយុទ្ធនាការឃោសនាផងដែរ ដើម្បីបំផ្លាញសន្តិសុខរបស់ប្រទេសស៊ុយអែត។

This image has an empty alt attribute; its file name is XJP2GTRBAFNX5ANA4XV33V6DT4-1024x634.jpg

ទីក្រុងមូស្គូបានព្រមានថា ខ្លួនអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេង នៅក្នុងតំបន់អឺរ៉ុប Kaliningrad ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ក្លាយជាសមាជិកណាតូ។

ទាំងស៊ុយអែត និងហ្វាំងឡង់ ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តថាតើត្រូវដាក់ពាក្យសុំចូលរួមជាមួយអង្គការណាតូឬក៏អត់ក្នុងខែនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ប្រមុខចារកម្មអ៊ុយក្រែន អះអាងថា សង្គ្រាមមិនចប់ទេ លុះត្រាលោក ពូទីន ស្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៧ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម