Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ចេញមុខសុំទោស ចំពោះពាក្យសម្តីរបស់ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខសុំទោស បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់គាត់ និយាយថា មេដឹកនាំណាស៊ី អាដូហ្វ ហ៊ីត្លែរ មានឈាមជ័រ ជ្វីហ្វ។

This image has an empty alt attribute; its file name is 124601308_mediaitem124600435.jpg
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកពូទីន បានសុំទោស នៅក្នុងការហៅទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett។ 

ពីដំបូង លោក Sergei Lavrov បានធ្វើការអត្ថាធិប្បាយ ដើម្បីព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការចាត់ទុករបស់រុស្ស៊ីចំពោះអ៊ុយក្រែនថាជា “ពួកណាស៊ី” ថ្វីបើការពិត ប្រធានាធិបតីអ៊ុយក្រែន ជាជនជាតិជ្វីហ្វក៏ដោយ។

This image has an empty alt attribute; its file name is 200d2053-a5df-45c9-8854-7538e3b961a3_16x9_1200x676-1024x576.webp
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett

លោក Lavrov បាននិយាយបែបនេះទៅកាន់ទូរទស្សន៍អ៊ីតាលីកាលពីថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលប្រារព្ធទិវាចងចាំ Holocaust ដែលជាឱកាសដ៏ឧឡារិកបំផុតនៅក្នុងប្រតិទិនអ៊ីស្រាអែល។

នៅពេលសួរថា តើរុស្ស៊ីអាចអះអាងថា ខ្លួនកំពុងប្រយុទ្ធដើម្បីលុបបំបាត់ពួកណាស៊ីអ៊ុយក្រែន ទាំងដែលលោកប្រធានាធិបតី Volodymyr Zelensky ផ្ទាល់ជាជនជាតិជ្វីហ្វដែរឬទេ? ​ពេលនោះលោក Lavrov ឆ្លើយថា “ខ្ញុំអាចគិតខុស ប៉ុន្តែហ៊ីត្លែរក៏មានឈាមជ័រជ្វីហ្វដែរ”។

This image has an empty alt attribute; its file name is 124386108_mediaitem124386107.jpg
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov

ការ​លើក​ឡើង​នេះ ​បានបង្ក​ឲ្យ​មាន​កំហឹងនៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

គួរបញ្ជាក់ថា ពួកណាស៊ីអាល្លឺម៉ង់ បានសម្លាប់ជនជាតិជ្វីហ្វចំនួន ៦លាននាក់នៅក្នុងការសម្លាប់រង្គាល អំឡុងសង្គ្រាមលោកលើកទីពីរ។

អ៊ីស្រាអែលបានទាមទារឲ្យមានការសុំទោស ដោយលោក Bennett បាននិយាយភ្លាមៗបន្ទាប់ពីនោះថា “ការកុហកបែបនេះ គឺសំដៅលើការស្តីបន្ទោសជនជាតិជ្វីហ្វខ្លួនឯង ចំពោះឧក្រិដ្ឋកម្មដ៏គួរឲ្យភ័យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ព្រមានក្តែងៗ បាញ់កម្ទេចក្បួនដឹកអាវុធរបស់ ណាតូ ទៅឲ្យ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម