Connect with us

ព័ត៌មានអន្ដរជាតិ

WHO៖ ​​តួលេខ​​​​ស្លាប់​​​ដោយ​​​កូវីដ​​ទូទាំង​​​ពិភព​​​លោកមិន​​​មែន​៥​​​លាន​​​នាក់​​​ទេ​​គឺ​ច្រើន​ជាង​ជិត​៣​ដង​​​

បានផុស

នៅ

ករណី​ស្លាប់​ដោយ​កូវីដ-១៩​ទូទាំង​ពិភព​លោក​មាន​ច្រើន​ជាង​ទិន្នន័យ​ផ្លូវ​ការ​កន្លង​មក​ស្ទើរ​តែ​៣​ដង បន្ទាប់​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ចេញ​របាយការណ៍​ថ្មី​បំផុត​​មាន​រហូត​ដល់​ទៅ​ជិត​១៥​លាន​នាក់​ពោល​គឺ​មិនមែន​ត្រឹម​តែ​៥​លាន​នាក់​ដូច​ជា​ទិន្នន័យ​កន្លង​មក​នោះ​ទេ។

អង្គការ​សុខភាព​ពិភព​លោក​បាន​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​ឧសភា​នេះ​ថា ចំនួន​ស្លាប់​ពាក់​ព័ន្ធ​នឹង​កូវីដ-១៩​​សរុប​ទាំង​ពិភព​លោក​គឺប្រមាណ​ ១៤.៩​លាន​នាក់​ត្រឹម​បំណាច់​ឆ្នាំ​២០២១។ ការរាប់ផ្លូវ​ការ​នៃ​ការ​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​កូវីដ-១៩ និង​ត្រូវ​បាន​រាយការណ៍​ទៅ​ WHO ក្នុង​រយៈ​ពេល​ពី​ខែ​មករា ឆ្នាំ​២០២០ ដល់​បំណាច់​ខែ​ធ្នូ ឆ្នាំ​២០២១ ​មានតែ​ជាង​៥.៤​លាន​នាក់​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យមរណភាព​លើស​របស់​ WHO ឆ្លុះ​បញ្ចាំង​ពី​​មនុស្ស​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ និង​អ្នក​ដែល​ស្លាប់​ដោយ​ប្រយោល​ពី​ការផ្ទុះ​កូវីដរាប់​ទាំង​អ្នក​ដែល​មិន​អាច​ចូល​ទៅ​រក​ការ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​សម្រាប់​លក្ខខណ្ឌ​ផ្សេង​នៅ​ពេល​​ការ​ឆ្លង​ផ្ទុះ​ខ្លាំង។

របាយការណ៍​ក៏​រាប់​បញ្ចូល​ទាំង​ការ​ស្លាប់​ដោយ​ករណី​ផ្សេង​ក្នុង​ពេល​កូវីដ-១៩​រាត​ត្បាត​ខ្លាំង​ដែល​ជំរុញ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ពេល​បំរាម​បិទ​ខ្ទប់​ជា​ដើម។

WHO បាន​និយាយ​ថា ប៉ុន្តែ​ចំនួន​ក៏​ខ្ពស់​ជាង​​តួលេខ​ផ្លូវ​ការ​ ដោយសារ​ការ​ស្លាប់​​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​មិន​ត្រូវ​បាន​រាយការណ៍។ សូម្បី​មុន​ពេល​ជំងឺ​កូវីដរាត​ត្បាត ប្រហែល​ជា​អ្នក​​​ស្លាប់​៦​នាក់​ក្នុង​ចំណោម​១០​នាក់​មិន​ត្រូវ​បាន​ចុះ​បញ្ចី។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ការ​ស្លាប់​រហូត​ដល់​ឥឡូវ​នេះ​​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ឡើយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ រាយការណ៍​បាន​លើក​ឡើង​ថា ​មនុស្ស​ស្លាប់​៤.៧​លាន​នាក់​នៅ​ឥណ្ឌា​​គឺ​ដោយ​សារ​កូវីដ ជា​ពិសេស​អំឡុង​ពេល​ការ​រាត​ត្បាត​ខ្លាំង​ចន្លោះ​ខែ​ឧសភា និង​មិថុនា ឆ្នាំ​២០២១។

ទោះ​ជា​យ៉ាងណា រដ្ឋាភិបាល​ឥណ្ឌាបាន​ចេញ​តួលេខ​ផ្លូវ​ការ​ចុង​ក្រោយ​បំផុត​គឺ​មាន​មនុស្ស​ស្លាប់​ប្រហែល​ជា ៤៨០ ០០០​នាក់​ប៉ុណ្ណោះ​ចន្លោះ​ខែ​មករា ឆ្នាំ​២០២០ ដល់​ខែ​ធ្នូ ឆ្នាំ​២០២១។

WHO បាន​និយាយ​ថា ខ្លួន​មិន​ទាន់​បាន​ពិនិត្យ​ទិន្នន័យ​ថ្មី​​ដែល​​ផ្តល់​ដោយ​ប្រទេស​ឥណ្ឌា ដែល​ជំទាស់​នឹង​គំរូប​គណនា​​របស់ខ្លួន និង​បាន​ចេញ​ចំនួន​ស្លាប់​ដោយ​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​អង្គារ៍​ឡើយ​។

លោក​ស្រី Samira Asma ជំនួយ​ការ​អង្គនាកយ WHO សម្រាប់​ទិន្នន័យ ការ​វិភាគ និង​ការ​បញ្ជូន​ផល​ប៉ះ​ពាល់​ដែល​ជា​សហដឹក​នាំ​ដំណើរ​ការ​គណនាបាន​និយាយ​ថា ទិន្នន័យគឺ​ជា​ឈាម​ជីវិត​នៃ​សុខភាព​សាធារណៈ​​ដែល​ត្រូវ​វាយ​តម្លៃ និង​រៀនសូត្រ​ពី​អ្វី​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​ជំងឺ​រាត​ត្បាត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម