ព័ត៌មានអន្ដរជាតិ
Karine ជាស្ត្រីស្បែកខ្មៅដំបូងកាន់តួនាទីរដ្ឋមន្ត្រីព័ត៌មានសេតវិមាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជ្រើសរើសលោកស្រី Karine Jean-Pierre ឲ្យកាន់តួនាទីជារដ្ឋមន្ត្រីព័ត៌មានប្រចាំសេតវិមានបន្តពីលោកស្រី Jen Psaki ដែលបានលាឈប់ និងបានក្លាយជាស្ត្រីស្បែកខ្មៅ និងស្រឡាញ់ភេទដូចគ្នាដំបូងគេបង្អស់កាន់តួនាទីនេះ។

លោកស្រី Psaki ដែលនឹងចាកចេញពីតួនាទីនៅថ្ងៃទី១៣ ខែឧសភា ធ្លាប់បាននិយាយកាលពីដំបូងនៅក្នុងរដ្ឋបាលប្រធានាធិបតី ចូ បៃដិន ដែលចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១ថា លោកស្រីមានគម្រោងកាន់តួនាទីជារដ្ឋមន្ត្រីព័ត៌មានប្រហែលជាមួយឆ្នាំប៉ុណ្ណោះ។
លោកស្រី Jean-Pierre អាយុ៤៤ឆ្នាំបានបម្រើការងារជាអនុរដ្ឋមន្ត្រីព័ត៌មានចាប់តាំងពីអាណត្តិរបស់លោក បៃដិន បានចូលកាន់អំណាច។ លោកស្រីបានធ្វើការក្នុងយុទ្ធនាការណ៍ឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ និងក្នុងសេតវិមានរបស់អតីតប្រធានាធិបតី Barack Obama ព្រមទាំងធ្លាប់ជាប្រធានការិយាល័យកិច្ចការសាធារណៈប្រចាំ MoveOn.org ជាក្រុមតស៊ូមតិ។
លោក បៃដិន បានសន្យាដាក់មន្ត្រីកំពូល សមាជិកគណៈរដ្ឋមន្ត្រី និងចៅក្រមដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃពលរដ្ឋអាមេរិកដែលប្រជាជនស្បែកសមានតិចជាង៦០%នៃពលរដ្ឋអាមេរិក ប៉ុន្តែតាំងពីដើមមកភាគច្រើនបំផុតជនស្បែកសកាន់តំណែងកំពូលៗក្នុងជួររដ្ឋាភិបាល។
«Karine មិនត្រឹមតែនាំមកនូវបទពិសោធ ទេពកោសល្យ និងភាពស្មោះត្រង់ចំពោះការងារដ៏លំបាកប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីនឹងបន្តដឹកនាំក្នុងការទំនាក់ទំនងអំពីការងារនៃរដ្ឋបាលបៃដិន-ហារីស ក្នុងនាមប្រជាជនអាមេរិក»។ លោក ចូ បៃដិន មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍។
ក្រសួងព័ត៌មានគឺជាកន្លែងការងារដែលប្រឈមនឹងសាធារណៈដ៏លំបាកខ្លាំងបំផុតនៅក្នុងសេតវិមាន។

លោកស្រី Jean-Pierre មានប្រសាសន៍ក្នុងការបង្ហាញខ្លួននៅសាលព័ត៌មានសេតវិមានថា ៖«នេះជាពេលវេលាប្រវត្តិសាស្ត្រ ហើយខ្ញុំមិនចាញ់ទេ។ វាជាកិត្តិយស និងឯកសិទ្ធិមួយដែលស្ថិតនៅពីក្រោយវេទិកានេះ»។
លោកស្រី Dee Dee Meyers បានក្លាយជាស្ត្រីដំបូងគេកាន់តំណែងរដ្ឋមន្ត្រីព័ត៌មាននៅសេតវិមានក្នុងទសវត្សរ៍ឆ្នាំ១៩៩០ក្រោមអាណត្តិអតីតប្រធានាធិបតី Bill Clinton៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍