ព័ត៌មានអន្ដរជាតិ
មកដឹងឥទ្ធិពល និងអនុភាពគ្រាប់បែក អាមេរិក រកឃើញនៅមុខវាំង
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ (CMAC) របស់កម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានធ្វើការបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ឬ AN-M34 នៅពេលស្ដារកាយល្បាប់បាតទន្លេ នៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។

គ្រាប់បែក AN-M66 ឬ AN-M34 គឺជាប្រភេទគ្រាប់បែកមានឥទ្ធិពល និងថាមពលបង្កគ្រោះថ្នាក់ខ្ពស់បំផុតមួយដែលផលិតនៅសហរដ្ឋអាមេរិក ហើយវាត្រូវបានប្រើក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹក និងទ័ពអាកាសអាមេរិក (USAAC) ។

វាមានប្រវែង ២២៩ សង់ទីម៉ែត្រ, អង្កត់ផ្ចិត ៥៩ សង់ទីម៉ែត្រ, ទម្ងន់ ៩២៩.៤៣ គីឡូក្រាម និងមានជាតិផ្ទុះប្រមាណ ៤៨២.១៨ គីឡូក្រាម ហើយវាមានសំបកពណ៌ដូចប្រេងអូលីវជាមួយនឹងឆ្នូតពណ៌លឿងនៅក្បាល និងកន្ទុយគ្រាប់ ។
គួរបញ្ជាក់ថា គ្រាប់បែកប្រភេទ AN-M66 ឬ AN-M34 បានទម្លាក់មកលើប្រទេសកម្ពុជាចំនួន ១១ គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ផ្សេងទៀត ហើយវាមានសមត្ថភាពបំផ្លាញក្នុងបរិមាណ ៣០ ទៅ ៦០ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតនៅពីក្រោយសង្គ្រាមលុកលុយលើ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់