Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បាញ់កម្ទេចរថក្រោះទំនើបបំផុត តម្លៃ៥លានដុល្លារ របស់រុស្ស៊ី

បានផុស

នៅ

មិនមែនជារឿងធម្មតាទេ ដែលកងទ័ពអ៊ុយក្រែន អាចកម្ទេចរថក្រោះដ៏ទំនើបបំផុតរបស់រុស្ស៊ី ដែលត្រូវបានការពារដោយពាសដែកប្រតិកម្មពិសេស។

This image has an empty alt attribute; its file name is article_5e3ed3a1869107_96951296.jpg
រថក្រោះធុន T-90M
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាសដែកនៅលើរថក្រោះធុន T-90M ត្រូវបានរចនាឡើង ដើម្បីបំបែកគ្រាប់ ឬកាត់បន្ថយថាមពលនៃការជ្រៀតចូល របស់គ្រាប់ដែលបាញ់ដោយសត្រូវ។

រថក្រោះប្រភេទនេះ ក៏ត្រូវបានការពារ ជាមួយនឹងប្រព័ន្ធការពារស្វ័យប្រវត្តិផងដែរ ពោលគឺវា បាញ់ចេញគ្រាប់បែកផ្សែង នៅពេលឃើញកាំរស្មីឡាស៊ែរដែលប្រើដោយមីស៊ីលបាញ់ចូលមក។

A Ukrainian drone monitored a Russian tank as a missile attack was incoming

ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែន បានបញ្ចេញវីដេអូយន្តហោះគ្មានមនុស្សបើក បាញ់លើរថពាសដែករបស់រុស្ស៊ី ដែលកម្ទេចរថក្រោះតម្លៃ ៥លានដុល្លារអាមេរិក ព្រមទាំងប្រព័ន្ធរ៉ុក្កែតពហុមុខងារ Thermobaric ផងដែរ។

យោធា​អ៊ុយក្រែន​​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ ​បាន​កើត​ឡើង​នៅ​​តំបន់ Kharkiv Oblast ភាគ​ឦសានប្រទេស ​អ៊ុយក្រែន។

The drone showed several armoured vehicles blow up in quick succession

អ៊ុយក្រែនជឿជាក់ថា រហូតមកដល់ពេលនេះ រុស្ស៊ីបានបាត់បង់ទាហានចំនួន ២៣ ៨០០ នាក់ក្នុងរយៈពេលដប់សប្តាហ៍ចាប់តាំងពីការលុកលុយរបស់ពួកគេ។

យោធាអ៊ុយក្រែនក៏អះអាងដែរថា រុស្ស៊ីបានបាត់បង់រថក្រោះប្រយុទ្ធចំនួន ១០៤៨ គ្រឿង, រថពាសដែកប្រយុទ្ធ ២៥១៩ គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ៤៥៩ គ្រឿង, ប្រព័ន្ធ MLR ១៥២ គ្រឿង, ប្រព័ន្ធប្រឆាំងយន្តហោះ ៨០ គ្រឿង, យន្តហោះចម្បាំង ១៩៤ គ្រឿង, ឧទ្ធម្ភាគចក្រ ១៥៥ គ្រឿង, រថយន្ត ១៨២៤ គ្រឿង, នាវា៨គ្រឿង, រថយន្តដឹកសាំង ៧៦គ្រឿង, យន្តហោះគ្មានមនុស្សបើកកម្រិតប្រតិបត្តិការ-យុទ្ធសាស្ត្រ២៧១គ្រឿង, ឧបករណ៍ពិសេសចំនួន ៣៨គ្រឿង និងប្រព័ន្ធ SRBM ចល័តចំនួន៤គ្រឿ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពូទីន ថា ក្រុងកៀវ គួរតែ បញ្ជា ឲ្យ យុទ្ធជន អ៊ុយក្រែន នៅ រោងចក្រ ដែក ទម្លាក់ អាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម