ព័ត៌មានអន្ដរជាតិ
លោក Zelenskiy ថា ការវាយប្រហាររបស់រុស្ស៊ីបំផ្លាញមន្ទីរពេទ្យជិត៤០០កន្លែង
ការវាយប្រហាររបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែនបានផ្លិចបំផ្លាញមន្ទីរពេទ្យ និងមណ្ឌលសុខភាពរាប់រយកន្លែងដែលបន្សល់ទុកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យគ្មានថ្នាំព្យាបាលជំងឺមហារីក ឬកវះកាត់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងថា កន្លែងជាច្រើនខ្វះខាត សូម្បីតែថ្នាំអង់ទីប៊ីយោទិចជាមូលដ្ឋាននៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលជាសមរភូមិប្រយុទ្ធដ៏ខ្លាំង។
«ប្រសិនបើអ្នកពិចារណា គ្រាន់តែលើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ គិតត្រឹមថ្ងៃនេះ កម្លាំងទ័ពរុស្ស៊ីបានវាយកម្ចេច ឬធ្វើឲ្យខូចខាតគ្រឹះស្ថានថែទាំសុខភាពជិត៤០០កន្លែង មានដូចជាមន្ទីរពេទ្យ គ្លីនិក មណ្ឌលសុខភាពជាដើម»។ លោក Zelenskiy បាននិយាយក្នុងវីដេអូសុន្ទរកថាមួយទៅកាន់ក្រុមសប្បុរសធម៌វេជ្ជសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍។ លោកបន្ថែមថា នៅក្នុងតំបន់ដែលកងកម្លាំងរុស្ស៊ីគ្រប់គ្រង ស្ថានភាពគឺមហន្តរាយ។
លោកបន្តថា ៖«ចំនួនគឺជាការខ្វះខាតវេជ្ជសាស្ត្រទាំងស្រុងសម្រាប់អ្នកជំងឺមហារីក។ វាពិតជាលំបាកខ្លាំងណាស់ ឬកង្វះអាំងស៊ុយលីនពេញលេញសម្រាប់ជំងឺទឹកនោមផ្អែម។ មិនអាចធ្វើការវះកាត់បានទេ។ ថ្នាំផ្សះក៏ខ្វះខ្លាំងដែរ»។
នៅក្នុងសកម្មភាពនៃការវាយប្រហារដែលទទួលរងការថ្កោលទោសខ្លាំងបំផុតនៅក្នុងសង្គ្រាមនេះ គឺមានមន្ទីរពេទ្យសម្ភពមួយត្រូវបានបំផ្លាញទាំងអស់កាលពីថ្ងៃទី៩ ខែមីនា នៅទីក្រុងវាយប្រហារខ្លាំង Mariupol។ រុស្ស៊ីបានចោទប្រកាន់ថា រូបភាពនៃការវាយប្រហារគឺត្រូវបានរៀបចំឡើង និងនិយាយថា ទីតាំងនេះត្រូវបានប្រើប្រាស់ជាកន្លែងរបស់កម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

វិមានក្រឹមឡាំងបាននិយាយថា ប្រតិបត្តិការយោធារបស់ខ្លួនមានគោលលើតែយោធា ឬទីតាំងយុទ្ធសាស្ត្រប៉ុណ្ណោះ ហើយមិនមានគោលដៅលើជនស៊ីវិលឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត