ព័ត៌មានអន្ដរជាតិ
បាក់អគារនៅចិន អ្នកស្លាប់កើនដល់ ៥៣នាក់
នៅថ្ងៃសុក្រទី៦ខែឧសភានេះ អាជ្ញាធរចិននិយាយថា មនុស្សចំនួន៥៣នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាក់អគារ កណ្តាលប្រទេសចិន។ អាជ្ញាធរក៏បានប្រកាសផងដែរអំពីការបញ្ចប់បេសកកម្មជួយសង្គ្រោះ នៅក្នុងគ្រោះមហន្តរាយដែលគេស្តីបន្ទោស លើសំណង់ខុសច្បាប់។

អគារពាណិជ្ជកម្មក្នុងទីក្រុង Changsha បានបាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរយៈពេលប្រាំមួយថ្ងៃ ដើម្បីទាញអ្នកនៅរស់រានមានជីវិត ចេញពីបំណែកបាក់បែក។
ទូរទស្សន៍រដ្ឋ CCTV បានដកស្រង់សម្តីមន្ត្រីទីក្រុងដែលនិយាយថា “ការងារស្វែងរក និងជួយសង្គ្រោះនៅកន្លែងបាក់រលំអគារ Changsha បានបញ្ចប់ហើយ។ មនុស្សដែលជាប់ក្រោមគំនរបាក់បែក និងអ្នកដែលមិនអាចទំនាក់ទំនងបានពីកន្លែងកើតហេតុ គឺត្រូវបានគេរកឃើញទាំងអស់។ មនុស្ស ១០ នាក់ត្រូវបានជួយសង្គ្រោះ និង ៥៣នាក់បានស្លាប់”។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះអាចស្វែងរកជនរងគ្រោះដែលនៅរស់ ដោយមានជំនួយពីសត្វសុនខហិតក្លិន ឧបករណ៍រាវរកសញ្ញាជីវិត និងដ្រូន ក៏ដូចជាពីសំឡេងស្រែក និងការគោះដោយអ្នកនៅរស់ផងដែរ។
ស្របពេលជាមួយគ្នានោះ មនុស្សចំនួន១១នាក់ រួមទាំងម្ចាស់អគារ និងអធិការសុវត្ថិភាពមួយក្រុម ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការបាក់រលំ រួមទាំងមនុស្ស២នាក់ ដែលត្រូវបានគេសង្ស័យថា ចូលរួមក្នុងអំពើខុសច្បាប់។

គួរបញ្ជាក់ថា ការបាក់អគារមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន ដោយសារតែសុវត្ថិភាព និងស្តង់ដារសំណង់អន់ខ្សោយ ក៏ដូចជាអំពើពុករលួយក្នុងចំណោមមន្ត្រីដែលទទួលបន្ទុកអនុវត្តច្បាប់ផងដែរ។
កាលពីខែមករា ការផ្ទុះដែលបង្កឡើងដោយការលេចធ្លាយហ្គាស បានបណ្តាលឲ្យអគារមួយនៅទីក្រុង Chongqing ភាគនិរតី បាក់រលំសម្លាប់មនុស្សចំនួន ១៦ នាក់។
មនុស្សចំនួន២៥នាក់ ក៏បានបាត់បង់ជីវិតផងដែរនៅក្នុងខែមិថុនាឆ្នាំ២០២១ ពេលដែលការផ្ទុះហ្គាសបានវាយប្រហារបរិវេណលំនៅដ្ឋានមួយនៅទីក្រុង Shiyan៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត