ព័ត៌មានអន្ដរជាតិ
បាតុកម្មទូទាំងប្រទេស ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន
កាលពីថ្ងៃសុក្រ ទី៦ ខែឧសភា ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទី២ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះដែលផ្តល់ឲ្យកម្លាំងសន្តិសុខពង្រីកអំណាច ដោយសារមានការធ្វើបាតុកម្មទូទាំងប្រទេសយ៉ាងខ្លាំងដើម្បីទាមទារឲ្យមេដឹកនាំរដ្ឋាភិបាលចុះចេញពីអំណាច។
អ្នកនាំពាក្យរបស់ប្រធានាធិបតីបាននិយាយថា លោកប្រធានាធិបតីបានអំពាវនាវឲ្យអនុវត្តច្បាប់តឹងតែងដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីហាង រោងចក្របិទទ្វារ ហើយសេវាដឹកជញ្ជូនសាធារណៈបានផ្អាកកាលពីថ្ងៃសុក្រដោយសារការធ្វើបាតុកម្មពីសហជីពដែលបន្ទោសលើលោកបណ្តាលឲ្យកើតមានវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មាន។
កាលពីព្រឹកថ្ងៃសុក្រ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកដើម្បីបំបែកហ្វូងមនុស្សជាពិសេសក្រុមនិស្សិតនៅជុំវិញរដ្ឋសភាដើម្បីទាមទារឲ្យលោក Rajapaksa ចុះចេញពីតំណែង។
ការដាក់ប្រទេសក្នុងគ្រាអាសន្នគឺផ្តល់អំណាចដល់កម្លាំងសន្តិសុខដើម្បីបង្ក្រាប និងទប់ស្កាត់ការតវ៉ារហូតដល់មានការចាប់ខ្លួន និងឃុំខ្លួនរយៈពេលយូរដោយគ្មានការត្រួតពិនិត្យផ្លូវច្បាប់។ គ្រាអាសន្នក៏អនុញ្ញាតឲ្យដាក់ពង្រាយកម្លាំងប្រដាប់អាវុធដើម្បីអនុវត្តច្បាប់ និងបញ្ជាឲ្យបន្ថែមកម្លាំងប៉ូលិស។
អ្នកនាំពាក្យបាននិយាយថា ៖«លោកប្រធានាធិបតីបានប្រើអំណាចប្រតិបត្តិរបស់លោកក្នុងការអំពាវនាវច្បាប់គ្រាអាសន្នដើម្បីធានាការថែរក្សាសេវាកម្មសំខាន់ៗ និងសណ្តាប់ធ្នាប់សាធារណៈ»។ លោកបាននិយាយថា ច្បាប់គ្រាអាសន្នមានប្រសិទ្ធភាពពាក់កណ្តាលយប់ថ្ងៃសុក្រ។
លោក Rajapaksa ដែលត្រូវជាប្អូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នម្តងហើយកាលពីថ្ងៃទី១ ខែមេសា មួយថ្ងៃ បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានធ្វើការតវ៉ាយ៉ាងខ្លាំងនៅគេហដ្ឋានផ្ទាល់ខ្លួនរបស់លោក និងបានបញ្ចប់វិញនៅថ្ងៃទី១៤ ខែមេសា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន