Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់កញ្ចប់ទឹកប្រាក់ផ្ដល់ឲ្យ អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា កញ្ចប់ជំនួយសន្តិសុខចុងក្រោយបំផុតចំនួន ១៥០ លានដុល្លារ និងជំនួយយោធាផ្សេងទៀតដែលសហរដ្ឋអាមេរិកផ្ដល់ទៅឲ្យអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើទីក្រុងកៀវបានឈានដល់ប្រហែល ៣.៨ ពាន់លានដុល្លារហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសអំពីជំនួយបន្ថែមទៀតនេះថា “ជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាមេរិកដែលផ្ដល់ដល់អ៊ុយក្រែនមានប្រមាណ ៣.៨ ពាន់លានដុល្លារហើយ ដោយក្នុងនោះមានជាអាវុធ និងគ្រឿងបរិក្ខារផ្សេងទៀតជាដើម” ។

លោកបញ្ជាក់ថា “យើងនឹងបន្តផ្តល់អាវុធដែលកងកម្លាំងរបស់យើងកំពុងប្រើប្រាស់ដល់អ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេ និងសេរីភាពរបស់ប្រជាពលរដ្ឋរបស់ពួកគេផងដែរ” ។

គួរបញ្ជាក់ថា សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលប្រឆាំងនាវាមុជទឹកនៅសមុទ្រ ជប៉ុន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម១៥ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា២២ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

Sokha Hotels

ព័ត៌មានពេញនិយម