Connect with us

ព័ត៌មានអន្ដរជាតិ

មេ​​ដឹក​​នាំ​ G7​ នឹង​​​ប្រជុំ​​តាម​​វីដេអូ​​ជា​​មួយ​​​លោក Zelenskiy​ ​ថ្ងៃ​​ស្អែក​

បានផុស

នៅ

មេដឹកនាំនៃបណ្តាប្រទេសមហាអំណាចទាំង៧ (G7) ក្នុងនោះមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផងនឹងជួបគ្នាតាមរយៈការហៅវីដេអូមួយនាថ្ងៃអាទិត្យ ទី៨ ខែឧសភានេះជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដើម្បីជាការបង្ហាញ​សាមគ្គីភាពមួយថ្ងៃមុនពេលប្រទេសរុស្ស៊ីប្រារព្ធ«ទិវាជ័យជម្នះ»។

អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា ៖«កិច្ចពិភាក្សានឹងផ្តោតលើការវិវត្តចុងក្រោយបំផុតនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ ការប្រឹងប្រែងដើម្បីជួយគាំទ្រអ៊ុយក្រែន និងរកមធ្យោបាយដែលបង្ហាញថា សាមគ្គីភាព G7 ចេះតែបន្ត​ដែល​ជា​ការឆ្លើយតបរួមរបស់ពួកយើង ក្នុងនោះមានទាំងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើសង្គ្រាមរបស់រុស្ស៊ី»។

លោក Volodymyr Zelenskiy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យបានបន្ថែមថា មេដឹកនាំ G7 ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា និងអ៉ីតាលីនឹងរៀបចំកិច្ចប្រជុំតាមអនឡាញជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Zelenskiy នាថ្ងៃអាទិត្យដែលត្រូវនឹងពេលព្រឹកនៅអាមេរិក។

និយាយទៅកាន់អ្នកកាសែតនៅលើយន្តហោះ Air Force One នៅពេលលោក ចូ បៃដិន ធ្វើដំណើរទៅកាន់ទីក្រុង Ohio លោកស្រី Psaki រដ្ឋមន្ត្រីព័ត៌មានប្រចាំសេតវិមានបាននិយាយថា ពេលវេលានៃកិច្ចប្រជុំគឺពិតជាសំខាន់ណាស់ ពីព្រោះវានឹងកើតមានមួយថ្ងៃមុនពេលលោក ពូទីន ចូលរួមទិវាជ័យជម្នះ។ ទិវាជ័យជម្នះដែលនឹងប្រារព្ធនាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះគឺជាពេលវេលារម្លឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ និងរាប់ទាំងការដើរព្យុះហយាត្រាយោធាទូទាំងប្រទេសរុស្ស៊ី។

លោកស្រីបន្ថែមថា ៖«ខណៈពេល​លោក (ពូទីន) រំពឹងដើរហែរក្បួនឆ្លងកាត់តាមផ្លូវនៅទីក្រុងកៀវ នោះគឺច្បាស់ណាស់ថា នឹងមិនកើតឡើងទេ»។

លោកស្រី Psaki ក៏បាននិយាយដែរថា មន្ត្រីអាមេរិកកំពុងពិភាក្សាគ្នាអំពីការដាក់ទណ្ឌកម្មបន្ថែមលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ី។ អាមេរិក និងសម្ព័ន្ធមិត្តធ្លាប់បានរួបរួមគ្នាដើម្បីដាក់ទណ្ឌកម្មយ៉ាងច្រើនបន្តបន្ទាប់ប្រឆាំងលើធនាគារ មន្ត្រី និងបុគ្គលរបស់រុស្ស៊ីដោយសារតែការវាយប្រហារលើប្រទេសអ៊ុយក្រែន។

នៅថ្ងៃពុធ លោក ចូ បៃដិន គ្រោងពិភាក្សាដ៏មានសក្តានុពលដើម្បីចាត់វិធានការដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលទីក្រុងមូស្គូ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម