ព័ត៌មានអន្ដរជាតិ
ពូទីន បង្ហាញអាវុធនុយក្លេអ៊ែរ ដែលពិភពលោក ខ្លាចបំផុត
នេះគឺជាការគំរាមថ្មីដ៏ក្តៅគគុកមួយទៀតចំពោះលោកខាងលិច នៅពេលលោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញអាវុធនុយក្លេអ៊ែររបស់គាត់ អំឡុងពេលហាត់សម សម្រាប់ក្បួនព្យុហយាត្រាយោធាប្រចាំឆ្នាំ។

មីស៊ីលទែរម៉ូនុយក្លេអ៊ែ RS-24 Yars ត្រូវបានដាក់បង្អួតលើទីលានក្រហម កាលពីថ្ងៃសៅរ៍ទី៧ខែឧសភា ដែលជាផ្នែកនៃការហាត់សមសម្រាប់ក្បួនដង្ហែទិវាជ័យជម្នះរបស់រុស្ស៊ី នៅថ្ងៃចន្ទទី៩ខែឧសភា។
អ្នកជំនាញភ័យខ្លាចថា មីស៊ីលទម្ងន់ជិត៥០តោនប្រភេទនេះ អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានដល់ទៅ ១០ គ្រាប់ឯណោះ។

អាវុធអន្តរទ្វីបប្រភេទនេះ អាចធ្វើដំណើរបានក្នុងល្បឿនដល់ទៅ ២៤ ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចវាយប្រហារគោលដៅនៅចម្ងាយ ១២ ០០០ គីឡូម៉ែត្រ ដែលមានន័យថា វាអាចវាយប្រហារទីក្រុងឡុងដ៍របស់អង់គ្លេស ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី ប៉ុណ្ណោះ។
ក្រុមអ្នកជំនាញជឿថា ការប្រារព្ធទិវាជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ដែលឆ្នាំនេះជាលើកទី៧៧ អាចត្រូវបានប្រើប្រាស់ដើម្បីព្យាយាម និងរៀបចំការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបដិសេធធ្វើអត្ថាធិប្បាយលើការបង្ហាញមីស៊ីលនេះ។
វាកើតឡើងចំពេលដែលអតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅប្រទេសរុស្ស៊ី បាននិយាយថា លោកពូទីន កំពុងស្ថិតនៅក្នុងស្ថានភាពជាប់គាំង ខណៈគាត់ បាត់បង់កងទ័ពយ៉ាងច្រើន ហើយគ្មាននរណាម្នាក់នឹងភ្លេចនូវអ្វីដែលគាត់ធ្វើនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ រុស្ស៊ី សម្លាប់អ្នកជាតិនិយមអ៊ុយក្រែនជិត ៣០០នាក់ ថែមទាំងកម្ទេចសម្ភារយោធាអាមេរិក និងអឺរ៉ុបយ៉ាងធំសម្បើម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ