Connect with us

ព័ត៌មានអន្ដរជាតិ

ហុងកុង ជ្រើសរើសបាន មេដឹកនាំថ្មី

បានផុស

នៅ

លោក John Lee Ka-chiu ដែលជាបេក្ខភាពតែមួយគត់ សម្រាប់ការបោះឆ្នោតភាពជាអ្នកដឹកនាំទីក្រុងហុងកុង ត្រូវបានបញ្ជាក់នៅថ្ងៃអាទិត្យទី៨ខែឧសភាថា ក្លាយជានាយកប្រតិបត្តិថ្មីរបស់ទីក្រុងនេះ។

This image has an empty alt attribute; its file name is 124355122_gettyimages-1157177707.jpg
លោក John Lee Ka-chiu (កណ្តាល)

លោក Lee ទទួលបានសំឡេងឆ្នោតចំនួន ១៤១៦ ក្នុងចំណោម ១៤២៤ សន្លឹកឆ្នោតពោលគឺស្មើនឹង ៩៩,៤ ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ដែលជាពិន្ទុខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការប្រកួតប្រជែងមេដឹកនាំទីក្រុងហុងកុង។

ភ្លាមៗបន្ទាប់ពីលទ្ធផលត្រូវបានប្រកាស លោក Lee បានបង្ហាញខ្លួននៅលើឆាកជាមួយភរិយាដោយថ្លែងសុន្ទរកថាជ័យជម្នះថា លោកនឹងបម្រើទីក្រុង ប្រទេស និងប្រជាជនហុងកុងនៅក្នុងមុខតំណែងថ្មីនេះ។

This image has an empty alt attribute; its file name is 2.download-92-1024x683.jpg

លោកលើកឡើងថា “យើងនឹងបន្តប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ដែលជាសសរស្តម្ភស្នូលនៃអភិបាលកិច្ចល្អរបស់យើង និងដោះស្រាយបញ្ហាប្រឈមនាពេលអនាគតប្រកបដោយទំនុកចិត្តដាច់ខា​ត ការពារអធិបតេយ្យភាពរបស់ប្រទេសយើង សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍”។

លោកក៏បាននិយាយដែរថា លោកនឹង “ការពារហុងកុង ពីការគំរាមកំហែងខាងក្នុង និងខាងក្រៅ ហើយធានាថា ស្ថិរភាពរបស់ខ្លួននឹងបន្តមានសារៈសំខាន់”។

This image has an empty alt attribute; its file name is 67e14433-8f57-48d3-803e-4dc43238ca3f_53022cb4-1024x683.webp

សន្តិសុខត្រូវ​បាន​រឹតបន្តឹង​​ពេញ​មួយ​ព្រឹក ដោយ​ប៉ូលិស​បាន​ដាក់ពង្រយកម្លាំង​រហូតដល់ទៅ ៧០០០ នាក់ ដើម្បី​ធានា​ថា ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ដោយ​សន្តិវិធី​។

លោក Lee ដែលមានអាយុ ៦៤ ឆ្នាំ បានលាលែងពីតំណែងរបស់គាត់ជាមន្ត្រីលេខ ២ របស់ទីក្រុងនេះ កាលពីខែមុនដើម្បីឈរឈ្មោះ និងជាបេក្ខជនតែម្នាក់គត់ក្នុងការបោះឆ្នោត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ អគ្គិភ័យកំពុងឆាបឆេះ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ហុងកុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម