ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាក់គ្រាប់បែកលើសាលារៀនអ៊ុយក្រែន ស្លាប់មនុស្ស២នាក់ ខណៈ៦០នាក់ទៀត ក៏គ្មានសង្ឃឹមរស់
លោក Serhiy Gaidai អភិបាលតំបន់ Luhansk បាននិយាយនៅថ្ងៃអាទិត្យទី៨ខែឧសភានេះថា មនុស្សពីរនាក់បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់រុស្សី លើសាលារៀនមួយ ក្នុងភូមិ Bilohorivka របស់ប្រទេសអ៊ុយក្រែន ហើយមនុស្ស ៦០ នាក់ទៀតដែលជាប់នៅក្រោមគំនរបាក់បែក ក៏ត្រូវបានគេបារម្ភថា បាត់បង់ជីវិតផងដែរ។

លោក Gaidai និយាយថា រុស្សីបានទម្លាក់គ្រាប់បែកមួយគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍លើសាលារៀនមួយកន្លែង ដែលមានមនុស្សប្រហែល ៩០ នាក់កំពុងជ្រកកោន ដោយបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះអគារ។ អំឡុងពេលនោះ មនុស្សចំនួន ៣០នាក់ត្រូវបានជួយសង្គ្រោះ។
លោកបានសរសេរនៅលើ Telegram ថា “ភ្លើងត្រូវបានពន្លត់បន្ទាប់ពីឆាបឆេះអស់រយៈពេលជិត៤ម៉ោង។ ក្រោយពេលកម្ទេចកម្ទីត្រូវបានសម្អាត សាកសពមនុស្ស២នាក់ត្រូវបានរកឃើញ។ មនុស្ស ៦០ នាក់ទៀតទំនងជាស្លាប់នៅក្រោមគំនរបាក់បែកនៃអគារ”។

ដោយឡែកយោងតាមព័ត៌មានបឋម, ការបាញ់ផ្លោងនៅក្នុងភូមិ Shypilovo បានបំផ្លាញផ្ទះមួយខ្នង ហើយមនុស្ស ១១ នាក់នៅតែស្ថិតក្រោមអគារដែលបាក់។
ទោះបីជាយ៉ាងណាក៏ដោយ រ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះ ភ្លាមៗបានទេ ហើយក៏មិនមានការឆ្លើយតបភ្លាមៗពីរុស្ស៊ីដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ពូទីន បង្ហាញអាវុធនុយក្លេអ៊ែរ ដែលពិភពលោក ខ្លាចបំផុត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី