ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាទិវាជ័យជម្នះ ៩ឧសភា មានសារសំខាន់សម្រាប់ រុស្ស៊ី? (មានវីដេអូ)
ទិវានេះ បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ ក្បួនដង្ហែយោធានៅទីលានក្រហមក្នុងទីក្រុងមូស្គូ និងទីក្រុងនានាទូទាំងប្រទេសរុស្ស៊ីនៅថ្ងៃទី៩ខែឧសភា គឺជាការកត់សម្គាល់អំពីជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥។

ក្រោមការដឹកនាំរបស់លោក វ្លាឌីមៀរ ពូទីន, ទិវាជ័យជម្នះ បានក្លាយជាព្រឹត្តិការណ៍បង្ហាញសាចដុំ និងសព្វាវុធ ក៏ដូចជាឱកាសដើម្បីរម្លឹកដល់ការពលីរបស់ទាហាន ក្នុងសង្រ្គាមលោកលើកទីពីរផងដែរ។ ប្រជាជនសូវៀតចំនួន ២៧លាននាក់បានស្លាប់ នៅក្នុងអ្វីដែលប្រជាជនរុស្ស៊ីហៅថាជា សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ។
ឆ្នាំនេះ ព្រឹត្តិការណ៍នេះមានសារៈសំខាន់ខ្លាំងណាស់។ លើសការរំដោះអឺរ៉ុប រុស្ស៊ីបានធ្វើសង្រ្គាមជាច្រើនខែប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន ហើយមិនទាន់មើលឃើញ ជ័យជម្នះពិតប្រាកដ ដើម្បីឲ្យខ្លួនអាចអបអរសាទរបាននៅឡើយទេ។

កងវរសេនាធំ ដែលដើរតួយ៉ាងសំខាន់ក្នុងសង្រ្គាម នឹងធ្វើការដង្ហែក្បួននៅចំពោះមុខមេទ័ពកំពូលៗនិងប្រធានាធិបតី។ សុន្ទរកថារបស់ប្រធានាធិបតី នឹងបន្លឺឡើងនៅទូទាំងទីលានក្រហម ហើយត្រូវបានពិភពលោកពិនិត្យមើលយ៉ាងដិតដល់ ចំពោះអ្វីដែលអាចកើតឡើងបន្ទាប់។ មេដឹកនាំរុស្ស៊ី តែងតែប្រើឱកាសនេះដើម្បីផ្ញើសារ បង្ហាញចេតនាណាមួយ។
ក្បួនដង្ហែទិវាជ័យជម្នះ ត្រូវបានធ្វើឡើងម្តងម្កាលនៅសម័យសូវៀត និងបានរៀបចំឡើងវិញដោយលោកប្រធានាធិបតី Boris Yeltsin សម្រាប់ខួបលើកទី ៥០ ក្នុងឆ្នាំ ១៩៩៥ ប៉ុន្តែលោក វ្លាឌីមៀរ ពូទីន ក្នុងឆ្នាំ២០០៨ បានធ្វើឲ្យវា ក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ជាមួយនឹងការបង្ហាញកម្លាំងយោធា និងសព្វាវុធទំនើបៗ។

បន្ទាប់ពីរុស្ស៊ីកាត់បញ្ចូលឧបទ្វីបគ្រីមៀ ក្នុងឆ្នាំ២០១៤ លោក វ្លាឌីមៀរ ពូទីន បានប្រារព្ធទិវាជ័យជម្នះជាមួយនឹងការថ្លែងសុន្ទរកថានៅទីលានក្រហម អំពីការកម្ចាត់ពួកហ្វាស៊ីសនិយម មុនពេលជិះយន្តហោះ ទៅកាន់កំពង់ផែសមុទ្រខ្មៅនៃទីក្រុង Sevastopol ដើម្បីអបអរសាទរជ័យជម្នះថ្មីរបស់គាត់ នៅចំពោះមុខអ្នកទស្សនារាប់ម៉ឺននាក់។
លោក Ernest Wyciszkiewicz នៃមជ្ឈមណ្ឌលកិច្ចសន្ទនា និងការយល់ដឹងប៉ូឡូញ-រុស្សី បាននិយាយថា “ឆ្នាំនេះ គោលបំណងចម្បងរបស់រុស្ស៊ី គឺដើម្បីប្រកាសពីជ័យជម្នះដែលសន្មត់ថានឹងកើតឡើងនៅក្នុងខែកុម្ភៈ។ ពួកគេត្រៀមធ្វើឲ្យសាធារជន មានការភ្ញាក់ផ្អើលនៅថ្ងៃចន្ទនេះ។ វាជារឿងសំខាន់សម្រាប់ប្រជាជនរុស្ស៊ី ក្នុងការមើលឃើញថា ប្រតិបត្តិការយោធាពិសេសដែលពួកគេបានឮ ទទួលបានលទ្ធផលជាក់ស្តែង”។

យោងតាមការវិភាគរបស់ BBC, ឆ្នាំនេះ រុស្ស៊ី នឹងបង្ហាញកងទ័ព និងសព្វាវុធ តិចជាងកាលឆ្នាំ២០២១។ ប៉ុន្តែនឹងនៅតែមានទាហានប្រហែល ១០ ០០០ នាក់ និងសម្ភារយោធាចំនួន ១២៩ ចូលរួម។ រថក្រោះថ្មីបំផុតមួយរបស់រុស្ស៊ីដែលនឹងបង្ហាញខ្លួនគឺ T-80BVM ក៏ដូចជាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Pantsir-S1 ផងដែរ។
ការបង្ហាញលើអាកាសនឹងមានទំហំធំដូចពីមុន ដោយមានយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន ៧៧ គ្រឿង៕



សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ទម្លាក់គ្រាប់បែកលើសាលារៀនអ៊ុយក្រែន ស្លាប់មនុស្ស២នាក់ ខណៈ៦០នាក់ទៀត ក៏គ្មានសង្ឃឹមរស់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ