Connect with us

ព័ត៌មានអន្ដរជាតិ

Putin ៖ វិមានក្រឹមឡាំងដឹងថា បរទេសនឹងជ្រៀតជ្រែកក្នុងការបោះឆ្នោតរុស្ស៊ីឆ្នាំ២០២១

បានផុស

នៅ

ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់នូវអ្វីដែលលោកប្រធានាធិបតី Vladimir Putin មើលឃើញថាជាការប៉ុនប៉ងដែលជៀសមិនរួចដោយបរទេសជាពិសេសលោកខាងលិចដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាដ៏សំខាន់របស់ប្រទេសរុស្ស៊ីដែលគ្រោងនឹងធ្វើឡើងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២១ខាងមុខនេះ។

ដោយស្ទើរតែសំដៅទៅលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន លោក Putin បាននិយាយថា “ជាការពិត ពួកគេនឹងព្យាយាមជ្រៀតជ្រែក ពួកគេធ្វើអ្វីៗគ្រប់ពេលហើយមិនត្រឹមតែនៅក្នុងការបោះឆ្នោតរបស់យើងប៉ុណ្ណោះទេថែមទាំងនៅទូទាំងពិភពលោកផងដែរ។ យើងដឹងអំពីរឿងនេះហើយយើងកំពុងត្រៀមខ្លួនសម្រាប់រឿងនេះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំប្រចាំឆ្នាំ ប្រធានាធិបតីបានលើកឡើងថា ការប៉ុនប៉ងរបស់បរទេសដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតរុស្ស៊ីនឹងមានបញ្ហាប្រសិនបើប្រជាជនភាគច្រើនរបស់យើងមិនយល់ថាពួកគេមានកាតព្វកិច្ចទប់ទល់នឹងការជ្រៀតជ្រែកទេនោះ។

លោកបន្តថា “យើងត្រូវកំណត់ជោគវាសនារបស់យើង។ នេះគឺមានសារៈសំខាន់ណាស់សម្រាប់ស្ថានភាពផ្ទៃក្នុងនៃសង្គមរបស់យើង”។

លោក Putin ក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីមានភាពបើកចំហមិនធ្លាប់មានពីមុនមកនៅពេលនិយាយដល់អ្នកសង្កេតការណ៍បោះឆ្នោតហើយលោកបានលើកទឹកចិត្តឲ្យមានតម្លាភាពបន្ថែមទៀតដើម្បីធានាភាពទុកចិត្តរបស់សាធារណជននៅក្នុងដំណើរការបោះឆ្នោតនេះ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ប្រទេសរុស្ស៊ីគ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំក្រោយដោយមានសមាជិកសភាចំនួន៤៥០រូបត្រូវឈរឈ្មោះ។ គណបក្សចំនួន១៦ត្រូវបានរំពឹងថានឹងចូលរួម។ ការស្ទង់មតិបង្ហាញថា គណបក្ស United Russia ដែលកំពុងកាន់អំណាចរបស់ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះសំឡេងភាគច្រើន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ទីបំផុត ពូទីន ផ្ញើសារទៅ ចូ បៃដិន

ចុចអាន៖ ច្បាប់ថ្មីរបស់រុស្ស៊ី៖ មួយជីវិតនេះ ពូទីន ធ្វើអ្វីក៏គ្មានទោសដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម