Connect with us

ព័ត៌មានអន្ដរជាតិ

Zelensky ប្រាប់ថា នៅតែបើកចំហចំពោះការចរចាជាមួយរុស្ស៊ី តែមានលក្ខខណ្ឌមួយ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា លោកនៅតែបើកចំហចំពោះការចរចាជាមួយរុស្ស៊ី ប៉ុន្តែលុះត្រាតែទីក្រុង មូស្គូដកទ័ពចេញ។

This image has an empty alt attribute; its file name is 1335346740-REPLAY-Ukrainian-President-Volodymyr-Zelensky-speaks-to-Chatham_hires-1024x576.jpg

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយវិទ្យាស្ថាន Chatham House, លោក Zelensky និយាយថា ការរៀបចំគឺចាំបាច់សម្រាប់កិច្ចពិភាក្សាដើម្បីបញ្ឈប់ការសម្លាប់ បន្ទាប់មក អ៊ុយក្រែន អាចប្រើបណ្តាញការទូត ដើម្បីដណ្តើមយកទឹកដីមកវិញ។

លោកបាននិយាយថា លក្ខខណ្ឌសម្រាប់រឿងនេះគឺ ត្រូវស្តារស្ថានភាពឲ្យដូចថ្ងៃទី២៣ខែកុម្ភៈវិញ មុនពេលសង្រ្គាមផ្ទុះឡើង។ លោក​បាន​និយាយ​អំពី​កងទ័ព​រុស្ស៊ី​ថា​ “​ពួកគេ​ត្រូវ​តែ​ដកថយ។ ក្នុង​ស្ថានភាព​នោះ យើង​នឹង​អាច​ចាប់​ផ្ដើមកិច្ច​ពិភាក្សា​​ជា​ធម្មតាបានហើយ”។

This image has an empty alt attribute; its file name is 899627566f2796dc.jpg

បន្ទាប់ពីការលើកឡើងរបស់ប្រធានាធិបធីអ៊ុយក្រែន, អភិបាលតំបន់ Luhansk លោក Serhiy Gaidai បាននិយាយនៅថ្ងៃអាទិត្យទី៨ខែឧសភានេះថា មនុស្សពីរនាក់ត្រូវសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់រុស្សី លើសាលារៀនមួយ ក្នុងភូមិ Bilohorivka របស់ប្រទេសអ៊ុយក្រែន ហើយមនុស្ស ៦០ នាក់ទៀតដែលជាប់នៅក្រោមគំនរបាក់បែក ក៏ត្រូវបានគេបារម្ភថា បាត់បង់ជីវិតផងដែរ។

យោងតាមលោក Gaidai, រុស្សីបានទម្លាក់គ្រាប់បែកមួយគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍លើសាលារៀនមួយកន្លែង ដែលមានមនុស្សប្រហែល ៩០ នាក់កំពុងជ្រកកោន ដោយបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះអគារ។ អំឡុងពេលនោះ មនុស្សចំនួន ៣០នាក់ត្រូវបានជួយសង្គ្រោះ។

This image has an empty alt attribute; its file name is 20220508135036contentPhoto1-1.jpeg

លោកបានសរសេរនៅលើ Telegram ថា “ភ្លើងត្រូវបានពន្លត់បន្ទាប់ពីឆាបឆេះអស់រយៈពេលជិត៤ម៉ោង។ ក្រោយពេលកម្ទេចកម្ទីត្រូវបានសម្អាត សាកសពមនុស្ស២នាក់ត្រូវបានរកឃើញ។ មនុស្ស ៦០ នាក់ទៀតទំនងជាស្លាប់នៅក្រោមគំនរបាក់បែកនៃអគារ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ រុស្ស៊ី ទម្លាក់គ្រាប់បែកលើសាលារៀនអ៊ុយក្រែន ស្លាប់មនុស្ស២នាក់ ខណៈ៦០នាក់ទៀត ក៏គ្មានសង្ឃឹមរស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម