Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ហៅក្រុមហ៊ុនសព្វាវុធមកប្រជុំ ដើម្បីពិភាក្សាបង្កើនការផលិត ខណៈសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន មិនធូរស្បើយ (មានវីដេអូ)

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នឹងរៀបចំកិច្ចប្រជុំនៃក្រុមហ៊ុនសព្វាវុធ នៅចុងខែនេះ ដើម្បីពិភាក្សាអំពីការបង្កើនផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការដែលបង្កើតឡើងដោយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is skynews-boris-johnson-ukraine-parliament_5759261-1024x576.jpg
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson

ក្រុមមន្ត្រីនិយាយថា សេចក្តីប្រកាសនេះ នឹងជួយគាំទ្រដល់ឧស្សាហកម្មសព្វាវុធរបស់អង់គ្លេស ដែលអាចទទួលបានអត្ថប្រយោជន៍ នៅពេលសកលលោក ឈប់ពឹងផ្អែកលើការផ្គត់ផ្គង់របស់ប្រទេសរុស្ស៊ីដែលរងទណ្ឌកម្ម។

លោកនាយករដ្ឋមន្ត្រីនិយាយថា “ការវាយប្រហារដ៏ឃោរឃៅរបស់លោក ពូទីន មិនត្រឹមតែបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេងនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅទូទាំងទ្វីបអឺរ៉ុបផងដែរ”។

This image has an empty alt attribute; its file name is 83c176de-d96d-439c-a855-00b4803af289-1024x576.jpg

រឿងនេះកើតឡើង ស្របពេលជំនួយផ្នែកយោធារបស់អង់គ្លេស ក្នុងទំហំទឹកប្រាក់ ១.៣ពាន់លានផោន (ជាង១.៦ ពាន់លានដុល្លារ) បន្ថែមទៀត នឹងត្រូវផ្តល់ទៅឲ្យកងកម្លាំងអ៊ុយក្រែន។

ការបង្កើនជំនួយរបស់អង់គ្លេសសម្រាប់កងកម្លាំងរបស់លោក Volodymyr Zelensky គឺជាអត្រាខ្ពស់បំផុតនៃការចំណាយយោធារបស់ចក្រភពអង់គ្លេសលើជម្លោះ ចាប់តាំងពីយុទ្ធនាការនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។

This image has an empty alt attribute; its file name is 5472-1024x1024.webp

ទឹកប្រាក់ ១.៣ពាន់លានផោន ដែលដកចេញពីទុនបម្រុងរបស់ចក្រភពអង់គ្លេស គឺរួមបញ្ចូលទាំងឧបករណ៍យោធាក្នុងទំហំទឹកប្រាក ៣០០លានផោនដែលសន្យាដោយលោក Boris Johnson កាលពីដើមសប្តាហ៍នេះផងដែរ។

គួរបញ្ជាក់ថា ឧបករណ៍យោធាដែលសន្យាដោយលោក Johnson រួមមាន ប្រព័ន្ធរ៉ាដាប្រឆាំងមីស៊ីលដើម្បីកំណត់គោលដៅកាំភ្លើងធំរបស់រុស្សី, ឧបករណ៍បិទ GPS និងឧបករណ៍មើលឃើញពេលយប់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ជួយអ៊ុយក្រែនច្រើនទៅៗ អង់គ្លេស ឈានដល់ការបញ្ចេញខ្ទង់ចំណាយយោធាខ្ពស់បំផុត ដល់ថ្នាក់ដកលុយពីទុនបម្រុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៣ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៤ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម